អត្ថបទពាណិជ្ជកម្ម
លក្ខណៈ​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ Samsung Galaxy Note 10 និង 10+ គ្រង​តំណែង​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិក​តែមួយ គ្មាន​ពីរ​!
18, Sep 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩៖ បច្ចុប្បន្ននេះ​ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​កាន់​តែមាន​សន្ទុះ​ខ្លាំង ដែល​ធ្វើឱ្យ​ការទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ និង​មុខងារ​ប្រើប្រាស់​មាន​លក្ខណៈ​កាន់តែ​អស្ចារ្យ​ជាង​មុន​។ យ៉ាងណាក៏ដោយ ត្រកូល Samsung Galaxy Note ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់ គឺ​កាន់តែ​អស្ចារ្យ កាន់តែ​ទំនើប កាន់តែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន តាម​បែបផែន​ជីវិត​សម័យថ្មី និង​កាន់តែ​ងាយស្រួល សម្រាប់​ជីវិត​ប្រចាំថ្ងៃ​។ ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទាំងអស់ មិន​សរសើរ​មិនបាន​។​

​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ដែល​ភ្ជាប់​មកជា​មួយ Samsung Galaxy Note 10 និង 10+​គឺ​បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ក្រុមហ៊ុន​សាម​សុង ពិតជា​ក្រុមហ៊ុន​ឈានមុខ​គេ​ទូទាំង​ពិភពលោក​មែន​។​



​ត្រូវ​ហើយ​អ៊ីចឹង​! សម្រាប់​អធិរាជ​ស្មា​ត​ហ្វូ​ន ដែលមាន​ប៊ិក​វេទមន្ត Samsung Galaxy Note 10 និង 10+ នេះ គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​តែមួយ​គ្មាន​ពីរ ក្នុងពេល​បច្ចុប្បន្ននេះ ដែល​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក​។ បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ អតិថិជន​មួយចំនួន​ក៏បាន​ដឹង​ហើយ ពី​ការ​បង្ហាញជូន​កាលពី​សប្តាហ៍​មុន​រួចមកហើយ​ដែរ ពី​លក្ខណៈពិសេស​អស្ចារ្យ​របស់ Samsung Galaxy Note 10 និង 10+​។ ថ្ងៃនេះ ខ្ញុំ​ក៏​សូម​បង្ហាញជូន​បន្ថែមទៀត ដើម្បីឱ្យ​លោកអ្នក​ជ្រាប​កាន់តែច្បាស់ ហើយ​លោកអ្នក នឹង​អាចដាក់​ចិត្ត​លង់​ស្រឡាញ់​ម៉ូ​ឌែ​ល​ទាំងពីរ​នេះ​បាន​។ ដូច្នេះ​កុំឱ្យ​ប្រិយមិត្ត ក៏ដូចជា​អតិថិជន​ទាំងអស់ រង់ចាំ​យូរ​សូម​មក​មើល​ជាមួយគ្នា​។

* Even Slimmer Device:

​អតិថិជន​ដែល​ធ្លាប់ប្រើ និង​ចាប់​កាន់​ស៊េរី Note ប្រាកដជា​ដឹង​យ៉ាងច្បាស់​ថា អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 និង 10+ នេះ មាន​កម្រាស់​ស្តើង​ជាង​មុន​កម្រិតណា​។ ពិតណាស់​ម៉ូ​ឌែ​ល​ទាំង​២​នេះ គឺ​កាន់តែ​ស្តើង ហាប់ និង​គួរឱ្យ​ទាក់ទាញ​ជាង​មុន​បំផុត​។​

* Cinematic Infinity Display:

​លើក​នេះ​លោកអ្នក អាច​ទទួលបាន​បទពិសោធ​ន៍ នៃ​ការ​ទស្សនាការ​កម្សាន្ត​នានា កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍ និង​មាន​អារម្មណ៍​ថា​មិន​ចាញ់ ក្នុង​រោងកុន​ប៉ុន្មាន​នោះទេ ជាមួយនឹង​ទំហំ​អេក្រង់ 6.3 អ៊ី​ញ (Note 10) ខណៈដែល Note 10+ ហ៊ាន​លោត​ដល់​ទំហំ​អេក្រង់ 6.8 អ៊ី​ញ ស្ទើរតែ​គ្មាន​គែម​!! ពិតជា​ឡូយ​កប់​ខ្លាំងណាស់​!!

* Dynamic AMOLED:

​កញ្ចក់​អេក្រង់​ប្រភេទ​នេះ គឺ​ពិតជា​អស្ចារ្យ និង​មាន​មុនគេ​បំផុត​សម្រាប់​ក្រុមហ៊ុន សាម​សុង ដែល​ហ៊ាន​បំពាក់​មកលើ​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក​នេះ​! ជាមួយ​កញ្ចក់​ដ៏​ល្អផ្តាច់គេ​ប្រភេទ​នេះ Support ជាមួយនឹង HDR10+ ផងដែរ ដោយ​ធ្វើឱ្យ​រូបភាព និង​ពន្លឺ​មាន​កម្រិត​កាន់តែច្បាស់​ត្រជាក់​ភ្នែក​ល្អ​។ អ្វីដែល​ពិសេស និង​ខ្លាំង​បំផុត​ដាច់​គេ​នោះ គឺ​មិន​ធ្វើឱ្យប៉ះពាល់​ភ្នែក​របស់លោក​អ្នក​ឡើយ បើទោះបីជា​ប្រើ ឬ​ទស្សនា​ច្រើន​ម៉ោង​ក៏ដោយ​។



​គួរ​រំឭក​ផងដែរ​ថា Samsung Galaxy Note 10 និង 10+ នៅមាន​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត ដែល​មិនទាន់​រៀបរាប់​អស់​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់ នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន ដែល​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com