អត្ថបទពាណិជ្ជកម្ម
ការបរិច្ចាគ​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ជាង​មុន​
19, Sep 2019 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019៖ ក្រុមហ៊ុន​តារា​ផេ ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត និង​ដំណោះស្រាយ​ក្នុងការ​ទូទាត់​ប្រាក់ដ៍​ទំនើប​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​សហការគ្នាជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​បើក​បណ្ដាញ​ថ្មី​មួយ​សម្រាប់​អតិថិជន​ដែលមាន​បំណង​ចូលរួម​គាំទ្រ​មូលនិធិ​។ ក្រោម​កិច្ច​សហការគ្នា​នេះ អតិថិជន​ទាំងអស់​អាចធ្វើ​ការបរិច្ចាគ​ប្រាក់​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាមរយៈ​កម្មវិធី​តារា​ផេ App ឬ​ភ្នាក់ងារ​តារា​ផេ​ដែលមាន​ទូទាំងប្រទេស​កម្ពុជា ដោយ​ទំនុកចិត្ត​ខ្ពស់​និង កាន់តែ​ពិសេស​គឺ​ឥតគិតថ្លៃ​សេវា​។

​លោក ភុ​ក រដ្ឋា ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍ថា​៖ “​ប្រជាជន​កម្ពុជា​មា​នវ​ប្បធ​ម៍​ដ៏​ល្អ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​ប៉ុន្ដែ​ពេលខ្លះ​ដោយសារ កង្វះខាត​មធ្យោបាយ​ងាយស្រួល អាចជា​ឧបសគ្គ​រារាំង​ដល់​ពួកគាត់​ក្នុងការ​បរិច្ចាគ​ប្រាក់​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផា​។ ដូច្នេះហើយ​បានជា​តារា​ផេ ផ្ដល់ជូន​នូវ​ដំណោះស្រាយ​បន្ថែម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ដើម្បី​ឲ្យ​ការបរិច្ចាគ​ប្រាក់​របស់​ពួកគាត់​មាន​ភាពងាយស្រួល​ជាង​មុន​គឺ​លោកអ្នក​អាចធ្វើ​ការបរិច្ចាគ​ប្រាក់​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​តាមរយៈ​កម្មវិធី​តារា​ផេ App ឬ​ភ្នាក់ងារ​តារា​ផេ​ដែលមាន​ទូទាំងប្រទេស​កម្ពុជា ។  បន្ថែម​ពីលើ​នេះ​ទៅទៀត កិច្ចសហការ​នេះ​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​របស់​យើងខ្ញុំ ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​បម្រើ​និង​ជួយ​ដល់​សហគមន៍​។ សុខភាព​របស់​កុមារ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​សេដ្ឋកិច្ចជាតិ​ក្នុងពេល​អនាគត ហើយ​កុមារ​ដែលមាន​សុខ​ភាពល្អ​មានន័យថា​អនាគត​របស់​ប្រទេសជាតិ​មួ​យក៍​ប្រកបដោយ​សុខមាលភាព និង​ភាព​រីកចម្រើន​ដែរ​។​

​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដ៍​មាន​ភាព​ច្នៃប្រឌិត និង​បណ្ដាញ​ភ្នាក់ងារ​គ្របដណ្ដប់​ទូទាំងប្រទេស​របស់ខ្លួន តារា​ផេ​បានផ្ដល់​ជូន​នូវ​ដំណោះស្រាយ​មួយ​បន្ថែមទៀត​សម្រាប់​ការបរិច្ចាគ​ប្រាក់​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ភាពងាយស្រួល​ជាង​មុន និង​ឥតគិតថ្លៃ​សេវា​។ លោកអ្នក​បរិច្ចាគ​ប្រាក់​ទាំងអស់​អាច​ជ្រើសរើស​បរិច្ចាគ​ប្រាក់​តាម​កម្មវិធី​តារា​ផេ App ឬ​អញ្ជើញ​ទៅកាន់​ភ្នាក់ងារ​តារា​ផេ​ណាមួយ​ក៍បាន ដែលមាន​ច្រើនជាង 4,500 កន្លែង​ទូទាំងប្រទេស​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ឬ​កន្លែងធ្វើការ​លោកអ្នក​ផ្ទាល់ ។ ជាមួយនឹង​កម្មវិធី​តា​រា​ផេ App លោកអ្នក​អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​ភ្លាមៗ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ មធ្យោបាយ​ទាំងពីរ​នេះ​សុទ្ធតែ​រហ័ស ងាយស្រួល និង​មាន​ទំនុកចិត្ត​។​
​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2018 ក្នុង​គោលបំណង​ប្រមូល​ថ​រិ​កា​ពី​សាធារណៈជន​ទូទៅ​សម្រាប់​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​បង្កើតឡើង​ដោយ​លោក Dr. Beat Richner ដែល​បាន​ផ្ដល់ជូន​នូវ​ការព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា​ច្រើនជាង 16 លាន​នាក់​ហើយ​ក្នុងកំឡុងពេល 27 ឆ្នាំ​កន្លងមកនេះ​។

​សម្រាប់​ការសាកសួរ​ព័ត៌មាន​នានា សូម​ទាក់ទង​មកកាន់​៖
​កញ្ញា លឹម ស៊ា​ង​ហេង ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក​
​លេខ​ទូរស័ព្ទ​៖ +855 81 799 888
​អ៊ីមែល​៖ [email protected]

​អំពី​តារា​ផេ

​តារា​ផេ គឺជា​យីហោ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2016​។ តារា​ផេ គឺជា​ក្រុមហ៊ុន​មួយ​ដែល​កើតចេញពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Canadia Investment Holdings (CIH) នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃ​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក​និង​អាជីវកម្ម​ទូទាត់​ប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ សេវាកម្ម​របស់ តារា​ផេ រួមមាន​៖ សេវា​ផ្ទេរប្រាក់​(​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​អន​ឡាញ ទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ បង់ប្រាក់​ឥណទាន ណែនាំ​ស្នើ​ឥណទាន សេវា​ដក​ប្រាក់កម្ចី សេវា​បើក​ប្រាក់ខែ និង​កាបូប​លុយ​អេឡិចត្រូនិក​។ គិត​ត្រឹម ខែសីហា ឆ្នាំ​2019 ក្រុមហ៊ុន តារា​ផេ មាន​ភ្នាក់ងារ​ចំនួន​ច្រើនជាង 4,500 កន្លែង​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​រហូតដល់ 5,200 នៅក្នុង​បំណាច់​ឆ្នាំ​2019 នេះ​។ ក្នុងពេល​បច្ចុប្បន្ន​នេះដែ​រ ក្រុមហ៊ុន តារា​ផេ មាន​ដៃគូ​ពាណិជ្ជករ​ច្រើនជាង 3,200 ហាង ហើយ​ចំនួន​នេះ​ត្រូវបាន​សន្មត​ថា​នឹង​អាច​កើន​ឡើងដល់​ចំនួន 4,500 នៅ​បំណាច់​ឆ្នាំ​2019​។ តាមរយៈ​ក្រុមហ៊ុន តារា​ផេ ប្រជាជន​កម្ពុជា​និង​គ្រួសារ​រាប់ពាន់នាក់​នៅតាម​បណ្តា​ខេត្ត​និង​ទីក្រុង​នានា អាចធ្វើ​ការផ្ញើ​ប្រាក់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដោយមាន​សុវត្ថិភាព​ខ្ពស់​និង​សុខ​សុវត្ថិភាព​ផ្លូវចិត្ត​។​

​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
https://goo.gl/7tvY1E
   
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com