ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន! ខួរក្បាលឆាប់ខូចមិនខាន ប្រសិនបើមិនបញ្ឈប់ទម្លាប់ទាំងនេះ 
×![]()
ភាគច្រើនប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីទម្លាប់ធម្មតាៗ ប៉ុន្តែអាចបង្កប៉ះពាល់ដល់សុខភាពខួរក្បាលឡើយ! ថាតើទម្លាប់អ្វីខ្លះទៅដែលអាចធ្វើឱ្យអ្នកមានខួរក្បាលមិនឆ្លាតវៃ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីសកម្មភាពប្រចាំថ្ងៃដែលគួរបញ្ឈប់ភ្លាមប្រសិនបើចង់រក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ ៖
១. មិនទទួលទានអាហារពេលព្រឹក
អ្នកដែលមិនទទួលទានអាហារពេលព្រឹកនឹងមានកម្រិតជាតិស្ករក្នុងឈាមទាបពេកដែលជាមូលហេតុនៃកង្វះការផ្គត់ផ្គង់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅកាន់ខួរក្បាល។
២. ទទួលទានអាហារមានផ្ទុកជាតិសូដ្យូម
ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។
៣. ទទួលទានសាច់កែច្នៃ
ពិតណាស់ជាតិប្រូតេអ៊ីន គឺចាំបាច់សម្រាប់រក្សាសុខភាពកោសិកាខួរក្បាល ប៉ុន្តែមិនល្អសោះឡើយប្រសិនបើវាមានប្រភពចេញពីអាហារ ឬសាច់កែច្នៃ។ អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។
៤. ពិសារគ្រឿងស្រវឹងច្រើន
ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
៥. ជក់បារី
សារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូច ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។
៦. គេងមិនគ្រប់
ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com