បុណ្យភ្ជុំបិណ្ឌ
ពីនេះ ពីនោះ
«​នំអន្សម​»​មានន័យ​ច្បាស់​ដូចម្តេច និង​មាន​ដើមកំណើត​មកពីណា ?
25, Sep 2022 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពលរដ្ឋ​ភាគច្រើន​ពិតជា​បានដឹងថា «​នំអន្សម​» មាន​រសជាតិ និង​រូបរាង​យ៉ាងម៉េច​ហើយ​។ ពិតណាស់​«​នំអន្សម​»​ជា​ឈ្មោះ​នំ​ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​ដោយ​ស្លឹកចេក​ស្រស់ ដែលមាន​រាង​មូល​រល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន ដោយ​ស្ងោរ ឬ​អាំង​។ «​នំអន្សម​» មាន​ច្រើន​ប្រភេទ គឺ​នំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំអន្សម​អាំង ជាដើម​។​


​ប្រភេទ​នៃ​នំអន្សម​ទាំងនេះ មាន​លក្ខណៈ​ខុសគ្នា ដោយ​នំអន្សមចេក គឺជា​នំអន្សម​ដាក់​ចេកណាំវ៉ា​ទុំ​មូល​ជា​ស្នូល ជាមួយ​អង្គរ​ដំណើប​, នំអន្សមជ្រូក​ជា​ប្រភេទ​នំ ដាក់​សាច់ជ្រូក និង​សណ្តែក​លឿង​ជា​ស្នូល​,​នំអន្សមដូង ជា​ប្រភេទ​នំ​ដាក់​ខ្ទិះដូង ឬ​សាច់​ដូងទុំ​កោស​ជា​ស្នូល​។ ចំណែក​នំអន្សម​អាំង ជា​នំអន្សម​ដែល​គេ​យកទៅ​អាំង​។ 
 
«​នំអន្សម​» និង​«​នំគម នំ​បត់ និង​នំ​មង្គល​» មានកំណើត​ក្នុងសម័យ​កាលដែល​ខ្មែរ​បុរាណ​គោរព​ព្រហ្មញសាសនា ពោលគឺ​ការគោរព​អង្គកាយ​ព្រះ​សេវៈ ដែល​តំណាង​ដោយ​នំអន្សម គោរព​អង្គកាយ​នាង​ឧមា ដែល​តំណាង​ដោយ​នំគម និង​ការគោរព​ផែនដី ដែល​តំណាង​ឲ្យ​នំ​បត់​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ហ៊ាង រិ​ទ្ធ អ្នកស្រាវជ្រាវ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com