ជាតិ
អណ្ដើក ពស់ ទន្សង ជាង២០០គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់បានលើរថយន្តក្រុង នៅកំពង់ធំ រូបភាពផ្តល់ដោយលោក ឃុន ហ៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ
× ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរបូព៌ាអាស៊ីមួយគ្រឿង ត្រូវសមត្ថកិច្ច បង្ក្រាបបានពីបទដឹកជញ្ជូនសត្វព្រៃខុសច្បាប់ នៅចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២២កញ្ញា ឆ្នាំ២០១៩។
លោក ឃុន ហ៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលបានដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សមត្ថកិច្ចបានដកហូតសត្វអណ្ដើក សកល ២៨ក្បាលមានទម្ងន់១៧៩គីឡូក្រាម ពស់ចាន់ល្មម៨២ក្បាល ទម្ងន់៤៥គីឡូក្រាម និងទន្សង៤ក្បាល ទម្ងន់៨គីឡូក្រាម។
សត្វទាំងនោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីយកទៅលែងនៅបឹងទន្លេសាបឱ្យមានសេរីភាពវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com