ជាតិ
សង្គមជាតិ
បុរសដែលឆេះខ្លួនដោយសារផ្ទុះហ្កាសនៅសៀមរាបកាលពីខែមុន បានទទួលមរណភាព
23, Sep 2019 , 7:01 pm        
រូបភាព
លោក មឿន កុយ ដែល​បានទទួលមរណភាពដោយសារ​ផ្ទុះហ្កាសនៅ​ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩
លោក មឿន កុយ ដែល​បានទទួលមរណភាពដោយសារ​ផ្ទុះហ្កាសនៅ​ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩
ដោយ:
ភ្នំពេញ៖ ករណីផ្ទុះហ្កាស កាលពីខែសីហា នៅខេត្តសៀមរាប កន្លងទៅ បានធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស និងមានមន្ត្រីម្នាក់រលោកខ្លួនយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្នុងចំណោមអ្នករបួសនោះ បុរសម្នាក់ឈ្មោះ មឿន កុយ បានទទួលមរណភាព នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។



ម្តាយរបស់ជនរងគ្រោះ ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា កូនរបស់អ្នកស្រី បានបញ្ជូនទៅព្យាបាលនៅប្រទេសថៃអស់រយៈពេល១ខែហើយ។ អ្នកស្រី បានឲ្យដឹងថា សាកសពកូនរបស់អ្នកស្រី កំពុងតែដឹកមកពីប្រទេសថៃ ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

សូមបញ្ជាក់ថា អគ្គិភ័យដែលបានកើតឡើងដោយសារផ្ទុះហ្កាសនៅថ្ងៃទី១៤ ខែសីហា នៅម្តុំផ្លូវលោកតាណឺយ ទល់មុខពេទ្យនាគទេព សង្កាត់សាលាកំរើក ខេត្តសៀមរាប បានបណ្តាលឲ្យមនុស្សចំនួន១២នាក់រងរបួស ក្នុងនោះមាន៦នាក់រងរបួសធ្ងន់ធ្ងរ៕

Tag:
 ផ្ទុះហ្កាស
© រក្សាសិទ្ធិដោយ thmeythmey.com