ជាតិ
ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ចង់​ភ្លក្ស​ម្ហូប​ខែ្មរ​ថែមទៀត​
24, Sep 2019 , 1:39 pm        
រូបភាព
គុយទាវឆា ដែល​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក​ Patrick Murphy បាន​ភ្លក្ស​ថ្ងៃ​ច័ន្ទទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។ (រូបថត៖ ទំព័រ Twitter របស់​លោក​ឯកអគ្គរដ្ឋ​ទូត Patrick Murphy)

ដោយ: VOA
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក Patrick Murphy កំពុង​ចង់​ភ្លក្ស​ម្ហូប​ខ្មែរ​បន្ថែមទៀត ក្រោយពី​លោក​បាន​ពិសា​ម្ហូប​ខ្មែរ​មួយ​មុខ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​លោក​មានប្រសាសន៍​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អាមេរិក​ថា «​ខ្ញុំ​កំពុង​ចាប់ផ្តើម​រក​និង​សាកមើល​ម្ហូប​ខ្មែរ​ដែល​ឆ្ងាញ់ៗ​!»
 
​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បន្ថែមថា លោក​បាន​ពិសា​ម្ហូប​ខ្មែរ​សម្រាប់​អាហារ​ពេល​ថ្ងៃត្រង់​នៅថ្ងៃនេះ​។ នោះ​គឺ «​គុយទាវ​ឆា​មួយ​ចាន​»​។ ដូច្នេះហើយ លោក​បាន​សួរ​ជា​យោបល់​ថា តើ​លោក​គួរតែ​សាក​ពិសា​ម្ហូប​ខ្មែរ​អ្វី​ទៀត​នៅពេល​ខាងមុខ​នោះ​។​
 
​លោក Patrick Murphy ហាក់ដូចជា​កំពុង​ព្យាយាម​ផ្សារភ្ជាប់​ទៅនឹង​សង្គម​ខ្មែរ ខណៈដែល​មាន​ភាព​តានតឹង​ដោយ​ពាក្យសំដី​មួយរយៈ រវាង​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា កាលពី​កៅអី​របស់​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ស្ថិតនៅ​ទំនេរ​មួយរយៈ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com