ជាង៥០០គ្រួសារ ខ្វះស្បៀង ៥គ្រួសារមានជំងឺ និងម្នាក់ស្លាប់ ដោយសារទឹកជំនន់នៅព្រៃវែង
ជាតិ
សង្គមជាតិ
ជាង៥០០គ្រួសារ ខ្វះស្បៀង ៥គ្រួសារមានជំងឺ និងម្នាក់ស្លាប់ ដោយសារទឹកជំនន់នៅព្រៃវែង
24, Sep 2019 , 6:07 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
រូបភាពពីរដ្ឋបាលខេត្តព្រៃវែង
គិតមកដល់ពេលនេះ មានពលរដ្ឋជាង៥៧០០គ្រួសារ និងស្រូវវស្សាជាង១,២ម៉ឺនហិកតា រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈមានពលរដ្ឋជាង១៧០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់បានជន់លិចនៅក្រុង-ស្រុកចំនួន១១ នៅខេត្តព្រៃវែង។



របាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក អ៊ុយ សាគុណ នាយករដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៤កញ្ញានេះ បានបញ្ជាក់ថា ក្នុងចំណោមគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នេះ មានពលរដ្ឋជាង៥០០គ្រួសារ ដែលខ្វះខាតស្បៀងអាហារ ៥គ្រួសារកំពុងជួបបញ្ហាជំងឺ និងម្នាក់បានស្លាប់ដោយសារលង់ទឹក។

ក្រុងនិងស្រុកទាំង១១ ដែលរងជន់លិចដោយទឹកជំនន់ មាន ស្រុកកំពង់ត្របែក ស៊ីធរកណ្ដាល ពារាំង ពោធិ៍រៀង ពាមរក៍ ពាមជរ ព្រះស្ដេច បាភ្នំ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកំចាយមារ។ ដោយឡែកសាលារៀននិងមន្ទីរពេទ្យ៥៣កន្លែង រួមទាំងផ្លូវលំប្រមាណ២ម៉ឺនម៉ែត្រ ក៏រងផលប៉ះពាល់ផងដែរ៕

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com