ជាតិ
វគ្គបណ្តុះបណ្តាលសារព័ត៌មាន៖ ក្រមសីលធម៌ពាក្យពេចន៍ រូបភាព ប្រឆាំងព័ត៌មានក្លែងក្លាយ...
02, Oct 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង CFI (Canal France International) និង សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​អ្នកសារព័ត៌មាន ជូន​ដល់​អ្នកសារព័ត៌មាន​វ័យក្មេង និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ (​អ្នក​ចូលចិត្ត​ជំនាញ​សំណេរ​)​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​។



​ដើម្បី​ស្វែងយល់​ពី​តម្លៃ​ស្នូល​នៃ​អាជីព​សារព័ត៌មាន​ឲ្យ​កាន់តែច្បាស់​នោះ ទីភ្នាក់់ងារ​ព័ត៌មាន​បារាំង CFI និង សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​អញ្ជើញ​អ្នកជំនាញ​ផ្នែក​រូបភាព ផ្នែក​ក្រមសីលធម៌​សារព័ត៌មាន ផ្នែក​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ និង​អ្នកជំនាញ​ផ្នែក​រក្សា​សុវត្ថិភាព​ព័ត៌មាន​ឲ្យ​មក​ចែករំលែក​បទពិសោធន៍​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​អ្នកសារព័ត៌មាន​ក្នុង​យុគ្គសម័យ Digital​។ អ្នកជំនាញ​ខាងលើនេះ មានបទពិសោធន៍​ក្នុង​ជំនាញ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​។ វគ្គ​សិក្សា​នេះ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ទេ​៕

​ទីតាំង​បណ្តុះបណ្តាល​៖ ការិយាល័យ​សារព័ត៌មាន​ថ្មីៗ

​កាលបរិច្ឆេទ​៖ ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩ (១​ថ្ងៃ​ពេញ​)
​ទំនាក់ទំនង​៖ កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ០៨៩ ៨២០ ៨៣២ ឬ​លោក ប៉ាន់ បូ​នី ០៩៦ ៩៩១ ១០០៧​

Tag:
 CFI
© រក្សាសិទ្ធិដោយ thmeythmey.com