ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទូរ​សព្ទ​ឆ្លាត​វៃ​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
27, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​កម្មវិធី​ហាត់ប្រាណ និង​សុខភាព​ច្រើនណាស់​ដែល​អ្នក​អាច​ដំឡើង​នៅលើ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​អ្នក​បាន ហើយ​ខ្លះ​ក៏ត្រូវ​ការ​គូរ​គ្នា​ជាមួយនឹង​នាឡិកា​ឆ្លាត​វៃ​បន្ថែមទៀត​ដែរ​។ ប៉ុន្តែ​ថ្វីបើ​រឿងនេះ​មាន​មែន តែ​ការឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​នៅតែ​កើតឡើង​យ៉ាងច្រើន​ចំពោះ​អ្នកប្រើប្រាស់​ទូរ​សព្ទ​ឆ្លាត​វៃ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹងខ្លួន​ទេ​ថា នៅពេលដែល​គ្មាន​ទូរ​សព្ទ​ក្នុង​ដៃ​ត្រឹមតែ ៥​នាទី អ្នក​មិន​ស្រួល​ក្នុង​ខ្លួន​ដូច​ម្តេចទៅ​?



​នេះហើយ​គឺជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​ទូរ​សព្ទ​ឆ្លាត​វៃ​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់​ដែរ ហើយ​ខាងក្រោម​នេះ​គឺជា​ហេតុផល​នៅ​ពីក្រោយ​៖

​វា​អាចធ្វើ​ឲ្យ​អ្នក​មិន​ចង់ទៅ​ហាត់ប្រាណ​បាន​

​គ្រប់គ្នា​ដឹង​ហើយ​ថា ការហាត់​ប្រាណ​បាន​ទៀងទាត់​មិន​គ្រាន់តែ​ជា​រឿង​សំខាន់​សម្រាប់​ជួយ​ឲ្យ​មាន​រាងកាយ​កាន់តែ​សមសួន​ទេ តែ​វា​ក៏​ល្អ​ចំពោះ​សុខភាព​ទូទៅ​ដែរ​។ ជា​អកុសល ទូរ​សព្ទ​ឆ្លាត​វៃ​ជា​ហេតុផល​មួយ​នាំ​ឲ្យ​អ្នករស់នៅ​បែប​ស៊ី​ដេកៗ​។ ជាពិសេស​បើសិនជា​អ្នកត្រូវការ​លេង​ហ្គេម​អន​ឡាញ​ទៀត​នោះ វា​ពិត​ជាមាន​អត្ថិភាព​ជាង​ការហាត់​ប្រា​ណហើយ​។

​ផ្តល់​ជាការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​កាន់តែ​ងាយស្រួល​

​ការប្រើ​ទូរ​សព្ទ​ឆ្លាត​វៃ ងាយ​នឹង​ជួយ​ឲ្យ​អ្នក​រកឃើញ​អាហារ​ទំនងៗ​តាម​អន​ឡាញ ជាពិសេស​អាហារ​មិន​ផ្តល់​សុខភាព​តែម្តង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ឲ្យ​អ្នក​អាច​កុម្មង់​មក​ញ៉ាំ​កាន់តែ​លឿន​ដោយសារតែ​សេវាកម្ម​បច្ចេកវិទ្យា​សម័យ​ទំនើប​។ ដូច្នេះ​អ្នក​មិន​ចង់​ញ៉ាំ​ក៏​ពិបាក​ដែរ​។

​អាចធ្វើ​ឲ្យ​អ្នក​ងងុយគេង​

​អ្នកជំនាញ​និយាយថា ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញពី​អេក្រង់​ទូរស័ព្ទ​អាចធ្វើ​ឲ្យ​រាងកាយ​មិនអាច​ផលិត​អ័រម៉ូន​ងងុយគេង Melatonin គ្រប់គ្រាន់​ទេ​។ នេះហើយ​គឺជា​ហេតុផល​ដែល​ការ​អន​ឡាញ​យប់ៗ​ពេក​គឺជា​រឿង​មិនល្អ​ចំពោះ​ទម្លាប់​គេង​នៅពេល​យប់​។ យ៉ាងណាមិញ ការឡើង​ទម្ងន់​ដោយ​គេង​មិន​គ្រប់គ្រាន់​កំពុងតែ​កើតឡើង​យ៉ាងខ្លាំង ប៉ុន្តែ​វា​មិនត្រូវ​បាន​នរណា​ស្វែងយល់​ច្រើន​ឡើយ​។

​អាចធ្វើ​ឲ្យ​ស្ត្រេ​ស​កាន់តែច្រើន​

​ក្រៅពី​គេង​មិន​គ្រប់គ្រាន់ មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​ដែរនោះ​គឺ​ស្ត្រេ​ស​កាន់តែច្រើន​។ រឿងនេះ​អាច​ដោយសារតែ​ការ​ញ៉ាំ​អាហារ​កាន់​តេ​ច្រើន​ដោយសារតែ​ស្ត្រេ​ស ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ឡើងវិញ ប៉ុន្តែ​រឿងនេះ​ក៏​ជំរុញ​ដល់​ការឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​វិញ​ដែរ​។ ម្យ៉ាងវិញទៀត ការមើលឃើញ​ក្នុង​បណ្តាញ​សង្គម ក៏​នាំ​ឲ្យ​ជីវិត​កាន់តែ​ស្ត្រេ​ស​ខ្លាំង​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com