ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
ភ្ជុំបិណ្ឌ​៖ ស្លាប់​២៦​នាក់ និង​របួស ៨០​នាក់​
30, Sep 2019 , 2:30 pm        
រូបភាព
ភ្នំពេញ​៖ គិតត្រឹមរយៈពេល ៣​ថ្ងៃ​ចុងក្រោយនៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប ៥២​លើក​ទូទាំងប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៦​នាក់ របួសស្រាល ២៨​នាក់ និង​របួសធ្ងន់ ៥២​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ នៅ​ថ្ងៃទី ៣០ ខែកញ្ញា​។


 
​បើតាម​របាយការណ៍​ដ​ដែល បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​០១​លើក ចំនួន​អ្នកស្លាប់​ថយចុះ​០២​នាក់ និង​អ្នករងរបួស​ចំនួន​០៥​នាក់ ឆ្នាំ​២០១៩​នេះ បើ​ប្រៀបធៀប​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៨​កន្លងទៅ​។ 
 
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥២​លើក​នេះ បណ្ដាល​ឲ្យ​ខាត​ម៉ូតូ​ចំនួន​៦៦​គ្រឿង​, រថយន្ត​តូច​២៤​គ្រឿង​, រថយន្ដ​ធំ​៣​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​គ្រោះថ្នាក់ និង​ស្រវឹង​៕ 
 
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com