ពីនេះ ពីនោះ
«​ទាន​»​មាន​ខ្លឹមសារ​ខុសពី​«​ទៀន​»​ដូចម្តេច​?
12, Sep 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ទាន​»​មាន​សូរសៀង​ស្រដៀង​គ្នា​នឹង​ពាក្យ​«​ទៀន​»​ដែរ តែ​អត្ថន័យ​វិញ​គឺ​ខុសគ្នា​ស្រឡះ​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។​



«​ទាន​»​ជា​និបាតសព្ទ មានន័យថា ពាក្យ​គោរព​សម្រាប់​អ្នកតូច​និយាយ​ទៅកាន់​អ្នកធំ​(​ក្រៅពី​ក្សត្រិយ៍​)​។ ឧទាហរណ៍​៖  លោក​អញ្ជើញ​ទៅណា​ទាន​, សូមទាន​មេត្តាប្រោស សូមទាន​មេត្តា​ជ្រាប សូមទាន​អភ័យទោស​។

​ម្យ៉ាងទៀត​«​ទាន​»​ជា​នាមសព្ទ​វិញ មានន័យថា អំណោយ​,​ការ​ឲ្យ​,​អ្វីៗ​ដែល​គួរ​ឲ្យ​។ ខ្មែរ​យើង​ច្រើន​និយាយថា ឲ្យ​ទាន​,​ធ្វើ​ទាន​,​បរិ​ច្ចោ​គ​ទាន​,​ចែកទាន​,​សូមទាន ឬ​សុំទាន​,​ទទួលទាន​។​
​ដោយឡែក «​ទៀន​»​ឬ​អាច​សរសេរ​ម្យ៉ាង​ទៀតថា​«​តៀន​» សំដៅលើ​គ្រឿង​សម្រាប់​អុជ ធ្វើ​ពី​ក្រមួន ឬ​ខ្លាញ់ ដែលមាន​អំបោះ​ជា​ប្រឆេះ សម្រាប់​អុជ​យក​ពន្លឺ ជាស​ក្ការបូជា ឬ​ប្រើ​អុជ​បំភ្លឺ​តាម​ធម្មតា​។ «​ទៀន​»​ឬ​«​តៀន​»​ក៏​មានន័យថា ចំនួន​៦០​កាស គឺ​ស្មើនឹង​២​សែន​។ ពាក្យ​នេះ​សម្រាប់​ប្រើ​នៅក្នុង​កាលដែល​ចាយប្រាក់​។ ឧទាហរណ៍​៖ ខ្ញុំ​ទិញ​ចេក​ថ្លៃដើម ៥ ទៀន លក់បាន ៦ ទៀន ៣០៕
អត្ថបទទាក់ទង



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com