អន្តរជាតិ
ឥណ្ឌា ព្យួរ​បំរាម​លើ​ការប្រើប្រាស់ «​ប្លា​ស្ទិ​ក​ដែល​ប្រើតែ​ម្ដង​»
02, Oct 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ​៖ ងួន សុ​ភាវ​ត្តី

​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា បាន​និយាយ​នៅ​ថ្ងៃទី​១ ខែតុលា ថា ឥណ្ឌា នឹង​ផ្អា​ការអនុវត្ត​បម្រាម​លើ​ការប្រើប្រាស់​បា​ស្ទិ​ក​ដែល​ប្រើតែ​ម្ដងវិញ ទោះ​វិធានការ​ថ្មី​នេះ ប្រុង​នឹង​អនុវត្ត​ទៅហើយ​ក្ដី​។ ការផ្អាក​អនុវត្ត ធ្វើ​ឡើយ​ក្រោយ​មានការ​មិន​ពេញចិត្ត​ពី​សំណាក់​ឧស្សាហកម្ម​ប្លា​ស្ទិ​ក និង​ការបារម្ភ​ពី​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច ក៏ដូចជា​ការបាត់បង់​ការងារ​។​



​តាម​ការគ្រោងទុក នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ប្រកាស​ពី​បំរាម​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​៦​មុខ នៅ​ថ្ងៃទី​២ ខែតុលា ដែល​ត្រូវ​នឹង​ខួបកំណើត​ទី​១៥០​របស់​មេដឹកនាំ មហា​ត្មះ គ​ន្ធី (Mahatma Gandhi) ។ វិធានការ​ថ្មី​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ផ្នែក​មួយ​នៃ​យុទ្ធ​ការបញ្ឈប់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​មួយដង​ទាំងស្រុង​នៅ​ឆ្នាំ​២០២២​។​

​យ៉ាងណាមិញ ក្ដីបារម្ភ​ពី​ផលប៉ះពាល់​លើ​ឧស្សាហកម្ម​ប្លា​ស្ទិ​ក បង្ខំ​ឲ្យ​រដ្ឋា​ភិ​បាន​ក្រុង​ញូវដែលី​ផ្អាក​គម្រោង​ខាងលើ​សិន​។ មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ពីររូប​បាន​និយាយថា វិធានការណ៍​ថ្មី​ដែល​គ្រោង​អនុវត្ត​នោះ​រាប់បញ្ចូល​ថង់ កែវ ចាន ដប​ទឹក បំពង់​បឺត​បា្ល​ស្ទិ​ក​។ ជំនួស​ឲ្យ​ការ​ផ្អាប​ម្រាម​ប្រើប្រាស់ រដ្ឋាភិបាល​ឥណ្ឌា នឹង​ព្យាយាម​ពន្យល់​ប្រជាជន​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដើម្បី​ឲ្យ​ប្រជាជន​កាត់បន្ថយ​ការប្រើប្រាស់​ខ្លួនឯង​។​

​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Reuters លោក Chandra Kishore Mishra មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ឥណ្ឌា និយាយថា សម្រាប់​បច្ចុប្បន្ន រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​រដ្ឋ​ផ្សេងៗ​អនុវត្ត​ច្បាប់​មាន​ស្រាប់​ដែល​ច្បាប់​ប្រឆាំងនឹង​ការ ស្តុក​ទុក ផលិត​ប្លា​ស្ទិ​ក​ដែល​ប្រើ​បានតែ​មួយដង និង​ការប្រើប្រាស់​ប្លា​សិ្ទ​ក​មួយចំនួន​។ លោក​Mishra មាន​បញ្ជាក់ថា​៖ « មិនមាន​បំរាម​ថ្មី​ណាមួយ​ត្រូវបាន​អនុម័ត​ទេ​។ ឥឡូវនេះ វា​ជា​ពេលដែល​ត្រូវ​ប្រាប់​ពលរដ្ឋ​ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​កលើ​មនុស្ស ដូចនេះ​ពួកគេ​នៅ​មិន​ប្រើប្រាស់​វា​»​។​

​សហព័ន្ធ​ឧស្សាហកម្ម​ឥណ្ឌា​បាន​និយាយថា គម្រោង​ដាក់​បម្រាម​របស់​រដ្ឋាភិបាល បានធ្វើ​ឲ្យ​មាន​ប៉ះពាល់​សេដ្ឋកិច្ច​មួយផ្នែក​។ សហព័ន្ធ​នេះ​លើកឡើងថា ដប​ប្លា​ស្ទិ​ក​តូចៗ​ដែល​ប្រើ​សំរាប់​ដាក់​ថ្នាំ គួរតែ​ត្រូវបាន​លើកលែង ដោយសារ​មិនទាន់មាន​អ្វី​មក​ជំនួស​វា​បាន​។

​តាម​ការប៉ាន់ស្មាន់​រប​ស់​អង្គការសហប្រជាជាតិ កាកសំណល់​ប្លា​ស្ទិ​ក​ត្រូវបាន យកទៅ​ចាក់ចោល​ក្នុង​សមុទ្រ​អន្តរជាតិ​ប្រមាណ ១០០​លាន​តោន​។ ឥណ្ឌា​ដែលជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​នេះ បាន​បញ្ចេញ​កាកសំណល់​ប្លា​ស្ទិ​ក​ប្រមាណ​១៤​លាន​តោន​ក្នុង​មួយឆ្នាំ​៕


Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com