កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ម្ចាស់ពានអ្នកចាំទីល្អលើលោក Alisson អាចចូលជួយ Liverpool ប៉ះ Salzburgយប់នេះ
× ម្ចាស់ជើងឯក Liverpool នឹងបើកទ្វារផ្ទះ Anfield ដើម្បីទទួលស្វាគមន៍ Red Bull Salzburg នាការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុពូល E។ កាលប៉ះគ្នានៅរាត្រីថ្ងៃទី២ តុលានេះ អ្នកចាំទីដៃស្អិត Alisson Becker អាចនឹងចូលជួយក្រុមហង្សក្រហមវិញបាន បន្ទាប់ពីរបួសកាលពីដើមរដូវកាល។
អ្នកចាត់ការទូទៅលោក Jurgen Klopp អះអាងថាអ្នកចាំទី Alisson បានជាសះស្បើយពីរបួសវិញ និងអាចចូលលេងនៅសប្តាហ៍នេះ។ ប៉ុន្តែយ៉ាងណាលោករំពឹងថាអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនឹងអាចជួយក្រុមនៅយប់នេះតែម្តង។
Alisson វ័យ ២៦ឆ្នាំបានអវត្តមានចំនួន៩ប្រកួតមកហើយ ក្រោយរងរបួសកំភួនជើងនៅក្នុងការប្រកួតបើកឆាក Premier League ទល់នឹង Norwich City កាលពីថ្ងៃទី៩ ខែសីហា។ ហង្សក្រហមត្រូវមានភារកិច្ចទទួលភ្ញៀវ Salzburg ក្នុងក្របខណ្ឌកំពូលអឺរ៉ុបដែលជាជំនួបសំខាន់របស់ពួកគេក្នុងការដណ្តើមយក៣ពិន្ទុ ដ្បិតកាលពីជំនួបដំបូងក្នុងពូល E នេះ Liverpool បានចាញ់ម្ចាស់ផ្ទះ Napoli ២-០ រួចមកហើយ។
ក្រុមរបស់លោក Klopp ត្រូវការឈ្នះដើម្បីបន្តការការពារតំណែងជើងឯកសម្រាប់រដូវកាលថ្មីនេះ តាមរយៈការយកឈ្នះក្រុមពីលីគកំពូលអូទ្រីសដែលកំពុងឈរកំពូលតារាងបច្ចុប្បន្ន។ Salzburg កាលពីជំនួបបើកឆាកបានយកឈ្នះ Genk ក្នុងលទ្ធផល ៦-២ ឯណោះ ក្នុងនោះកីឡាករវ័យក្មេង Erling Braut Haaland រកបាន៣គ្រាប់។
ចំណែកជំនួបដទៃទៀត នៃវគ្គជ្រុះតាមពូលក្របខណ្ឌ Champions League នៅយប់នេះ៖
ពូល E
Genk Vs Napoli
Liverpool Vs Salzburg
ពូល F
Slavia Prague Vs Borussia Dortmund
Barcelona Vs Inter
ពូល G
RasenBallsport Leipzig Vs Lyon
Zenit St. Petersburg Vs Benfica
ពូល H
Lille Vs Chelsea
Valencia Vs Ajax ៕
Tag:
UEFA Champions League
Alisson
© រក្សាសិទ្ធិដោយ thmeythmey.com