អត្ថបទពាណិជ្ជកម្ម
ត្រូវ​រង្វាន់​៤០​លាន​រៀល ល្មម​ទុកឱ្យ​កូនពៅ​រៀន​ចប់​មហាវិទ្យាល័យ​ដូច​ប្រាថ្នា​
03, Oct 2019 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អ៊ីវ សា​លីន ជា​មន្ត្រីរាជការ​ម្នាក់ មាន​ទីលំនៅ ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ជ្រើស​យក​ស្រា​បៀ​កម្ពុជា ដើម្បី​ពិសា​ជួបជុំ​បងប្អូន​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ និង​បាន​មានសំណាង​ត្រូវ​រង្វាន់​៤០ លាន​រៀល​។

​លោក​រៀបរាប់ថា​៖ « នៅពេល​ជួបជុំ​គ្រួសារ កូន ក្មួយ ក៏បាន​ទិញ​ស្រា​បៀ​កម្ពុជា​១​កេស មក​ហូប​។ ដំបូង​គិតថា​គាស់​ហើយ ខ្ញុំ​ចង់ទុក​ក្រវិល​កំប៉ុង​១​ឡែក​សិន ចាំ​រកមើល​ក្រែង​ត្រូវ​រង្វាន់​តាម​ក្រោយ​។ ស្រាប់តែ​គាស់​ភ្លាម​ឃើញ​គេ​ដាក់​៤០​លាន​រៀល ខ្ញុំ​អរ​អើយ​អរ មិន​នឹកស្មាន​សោះ​»​។

​លោក​បន្ត​ឱ្យដឹងថា​៖«​ទឹកប្រាក់​៤០​លាន​រៀល​នេះ គឺ​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ជាពិសេស​គឺ​ទុក​ចាយវាយ លើ​ថ្លៃ​សិក្សា​កូនពៅ ដែល​ឥឡូវ​កំពុង​រៀន​ថ្នាក់​ទី​១០​ហើយ​។ លោក​ថា ចង់ឱ្យ​កូនស្រី​ម្នាក់នេះ រៀន​ឱ្យបាន​ខ្ពស់​ចប់​ចុង​ចប់​ដើម ដោយ​ប្រើប្រាស់​ទឹកប្រាក់​សំណាង​នេះ ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​របស់​កូន​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com