អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​ហើយ​
04, Oct 2019 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៩ បានចាប់ផ្តើម​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​៤ និង​ទី​៥ ខែតុលា​នេះ នៅ​ណាហ្គា​វើ​ល​ទី​១​។ ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៩​នេះ រៀបចំឡើង ក្នុង​បំណង​ប្រមូលផ្ដុំ​អ្នក​ដែល​ស្វែងរក ឬ​អ្នក​ចង់​ទិញ​អចលនទ្រព្យ ឲ្យ​មកជួប​ជាមួយ​ម្ចាស់​គម្រោង​ផ្ទាល់ និង​ជា​វេទិកា​ដ៏​ធំ​មួយ​សម្រាប់​ចែករំលែក​ចំណេះដឹង និង​ផ្ដល់​ការអប់រំ ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅដល់​សាធារណជន​។ 

 
​នៅក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩​នេះ មាន​គម្រោង​ធំៗ​ជា​ច្រើន​ទាំង​បុរី ខុន​ដូ ដី​ឡូ​តិ៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​តុបតែង​ច្រើនជាង​៨០​បាន​ចូលរួម ដើម្បី​តាំង​បង្ហាញ​គម្រោង​ដ៏​ល្អ​ប្រណិតៗ និង​សេវាកម្ម​ជាច្រើន​ប្រភេទ​របស់​ពួកគេ​៕​











© រក្សាសិទ្ធិដោយ thmeythmey.com