ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ កម្ពុជា មានថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់វៀតណាមឡើយ
04, Oct 2019 , 12:56 pm        
រូបភាព
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រី្តវៀតណាម នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីគុណបំណាច់របស់វៀតណាម ដែលមានចំពោះកម្ពុជា។



ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅវៀតណាម បានថ្លែងដូច្នេះថា៖«កម្ពុជា មានថ្ងៃនេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសពីសំណាក់កងទ័ពនិងប្រជាជនវៀតណាមបានទេ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា៖«ដូច្នេះ ទាំងពេលនេះ និងទៅអនាគត យើងត្រូវបន្តការខិតខំ ដើម្បីកសាងទំនាក់ទំនងនេះ ឲ្យកាន់តែខ្លាំង កាត់តែស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្ម សហប្រតិបត្តិការខាងសេដ្ឋកិច្ច វិនិយោគ និង វិស័យដទៃទៀត ឲ្យកាន់តែទូលំទូលាយ...»។

មេដឹកនាំកម្ពុជា ក៏បានអរគុណជាថ្មីផងដែរ ចំពោះវៀតណាម ដែលបានជួយរំដោះកម្ពុជា ចេញពីរបបខ្មែរក្រហម ហើយបានជួយកម្ពុជា លើការអភិវឌ្ឍវិស័យនានា។

នៅថ្ងៃទី៥ ខែតុលា កម្ពុជា-វៀតណាម នឹងចុះហត្ថលេខាទទួលស្គាល់ការសម្រេចបាន៨៤ភាគរយលើការងារព្រំដែន។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជានៅវៀតណាម នឹងត្រូវបញ្ចប់នៅថ្ងៃទី៥ ខែតុលា៕

Tag:
 កម្ពុជា-វៀតណាម
  ជំនួយ
  ទំនាក់ទំនង
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com