អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កុំ​ខកខាន​ឲ្យ​សោះ​! ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ នៅសល់តែ​មួយថ្ងៃ​នេះ​ទៀត​ប៉ុណ្ណោះ​
05, Oct 2019 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៥​តុលា​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៩ ដែល​ចាប់ផ្តើម​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង ៦​ល្ងាច នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​១​។ ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩​នេះ ប្រមូលផ្តុំ​ដោយ​គម្រោង​ធំៗ​ច្រើនជាង ៨០​គម្រោង មាន​ទាំង​បុរី ខុន​ដូ ដី​ឡូ​តិ៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ស្ថាបត្យកម្ម និង​តុបតែង​លម្អ​ជាដើម បាន​ចូលរួម​និង​តាំង​បង្ហាញ​គម្រោង​ប្រណិតៗ និង​សេវាកម្ម​របស់​ពួកគេ​។ អ្វីដែល​ពិសេស​នោះ គ្រប់​គម្រោង នឹងមាន​ការបញ្ចុះ​តម្លៃ និង​មានការ​ផ្តល់ជូន​បន្ថែម​ផ្សេងៗ​ទៀត​។​

​អ្នកចូលរួម ក៏​អាច​ស្វែងយល់ និង​ទទួលបាន​ចំណេះដឹង​បន្ថែម ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា និង​ឱកាស​វិនិយោគ​ថ្មីៗ​ផងដែរ តាមរយៈ​វគ្គ​សិក្ខាសាលា​អប់រំ​ស្តីពី​វិស័យ​អចលនទ្រព្យ ដែលមាន​អ្នកជំនាញ​ជាច្រើនរូប ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​



​សូម​ទស្សនា​ទិដ្ឋភាព​ទូទៅ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​២០១៩ នៅ​ថ្ងៃទី​៥ ខែតុលា​នេះ​៖



































© រក្សាសិទ្ធិដោយ thmeythmey.com