ជាតិ
តំបន់​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ពីថ្ងៃ​ទី​៥-១១​តុលា​
05, Oct 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​រក​ឥទ្ធិពល​នៃ​ខ្យល់​មកពី​សមុទ្រ​ចិន​ខាងត្បូង និង​កម្រិត​សម្ពាធ​ទាប​លើ​ផ្ទៃដី​បន្ត​គ្របដណ្ដប់​នៅ​កម្ពុជា បានធ្វើ​ឲ្យ​តំបន់​ខ្ពង់រាប​, មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្ដាល  អាចមាន​ភ្លៀង​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​៥ - ១១ តុលា​នេះ​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​ថ្ងៃទី​៥ តុលា​នេះ​។



​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក តំបន់​ទំនាប​កណ្ដាល ភ្លៀង​នៅ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ ជាមួយគ្នានេះ រាជធានី​-​ខេត្ត​នៅ​ភាគ​ខាងក្រោម ក៏​អាចមាន​ភ្លៀង​ច្រើន​នៅ​កន្លែង​មួយចំនួន​ផងដែរ​។ ចំណែក​តំបន់​ខ្ពង់រាប​វិញ អាច​នឹងមាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម និង​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ ជាពិសេស​ខេត្តកោះកុង​។
​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

Tag:
 អាកាសធាតុ​
  មាត់សមុទ្រ​
  ទំនាប​កណ្ដាល​
  ខ្ពង់រាប​
© រក្សាសិទ្ធិដោយ thmeythmey.com