ជាតិ
រថយន្ត
វីដេអូ
Mercedes-Benz នឹង​បង្ហាញ​កំណប់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ នៅ​ភ្នំ​គូលែន
05, Oct 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ លោកស្រី វុ​ធ សុខា​វី តំណាង​នៃ​ក្រុមហ៊ុន Star Auto Cambodia ពន្យល់​ពី​មូល​ហេតុដែល​រៀបចំ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» នេះ ក្នុង​គោលបំណង ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ ប្រជាពលរដ្ឋ ដែល​ទៅ​កម្សាន្ត​នៅ​បរទេស នឹង​ងាក​មក​កម្សាន្ត​នៅតាម​តំបន់​សក្តានុពល​ទេសចរណ៍​ក្នុងស្រុក​វិញ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ទេសចរណ៍​ទាំងនោះ​នឹង​ទទួលបាន​ផល​ពី​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង​» ។​



​ដើម្បី​ជ្រាប​ច្បាស់​កាន់តែ​លម្អិត សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោកស្រី វុ​ធ សុខា​វី តំណាង​ក្រុមហ៊ុន Star Auto Cambodia ដូចតទៅ​៖




​សម្រាប់​បេសកកម្ម​លើក​ទី​៥ នេះ កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​«​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៃ​ខេត្តសៀមរាប​។ គោលដៅ​សំខាន់ៗ​ដែល​ក្រុមការងារ​នឹង​ចុះ​ទៅដល់​មានដូចជា រាជធានី​បុរាណ​នៅលើ​ភ្នំ​គូលែន ដែល​សាងសង់​មុន​អង្គរ​, ផ្លូវ​បុរាណ​ចេញពី​ទីក្រុង​អង្គរ​ឆ្ពោះទៅ​តំបន់​សំខាន់ៗ​នៃ​អាណាចក្រ​អង្គរ​, ទីតាំង​យក​ថ្ម​មក​កសាង​ប្រាសាទ នា​សម័យអង្គរ និង​ឈ្វេងយល់​ពី​ប្រព័ន្ធ​ទឹក​ក​សិន្ធុ​អង្គរវត្ត ដែល​ជួយ​ទប់​លំនឹង​ប្រាសាទ និង​ការគ្រប់គ្រង​ទឹក​ក​សិន្ធុ​អង្គរវត្ត នៅក្នុង​រូ​វ​ប្រាំង​និង​រដូវ​ស្សា ជាដើម​។
 
​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ផ្តិត​យក​ទស្សនីយភាព​នៃ​សក្តានុពល​ទេ​សចណ៍​ល្អ​ឯកនៃ​«​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» នៅក្នុង​ទឹកដី​អង្គរ​សៀមរាប​មក ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​ដែល​តាមដាន​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅ​ថ្ងៃទី​៧-៩ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 Mercedes-Benz
  ភ្នំ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com