ក្រសួង​អប់រំ​រៀបចំ​ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា ដើម្បី​ជំរុញ​ការហាត់​ប្រាណ និង​លេង​កីឡា
កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ​រៀបចំ​ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា ដើម្បី​ជំរុញ​ការហាត់​ប្រាណ និង​លេង​កីឡា
05, Oct 2019 , 9:29 pm        
រូបភាព
សកម្មភាពទាញព្រ័ត្ររបស់អត្តពលិកក្នុងទិវាកីឡាដើម្បីទាំងអស់គ្នាកាលពីឆ្នាំ២០១៨
សកម្មភាពទាញព្រ័ត្ររបស់អត្តពលិកក្នុងទិវាកីឡាដើម្បីទាំងអស់គ្នាកាលពីឆ្នាំ២០១៨
​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​រៀបចំ​«​ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា​» ដើម្បី​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​និង​លេង​កីឡា​ទាំងអស់គ្នា ក្នុងន័យ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​។ ការផ្តល់​ភាពសប្បាយ​រីករាយ និង​រឹតចំណង​សាមគ្គីភាព​រវាង​មន្ត្រីរាជការ អត្ត​ព​លិ​ក និង​ប្រជាពលរដ្ឋ ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ទិវា​នេះ​ផងដែរ​។



«​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​» ជា​ប្រធានបទ​នៃ​ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំឡើង​ដើម្បី​លើកកម្ពស់​សុខភាព​រប​ស់​ប្រជាពលរដ្ឋ​។ ទិវា​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សេរី​មួយ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។

«​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយ​រីករាយ និង​កាត់បន្ថយ​សេវា​សុខភាព​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ តុលា ឆ្នាំ​២០១៩​។

​គួររំលឹកថា កាលពី​ឆ្នាំ​២០១៨ ទិវា​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​កីឡា​ដើម្បី​សុខភាព​» ដោយមាន​ប្រជាពលរដ្ឋ អត្ត​ព​លិ​ក និង​មន្ត្រីរាជការ​ជាង​២០០​នាក់​ចូលរួម​៕

Tag:
 ទិវា​កីឡា​ដើម្បី​ទាំងអស់គ្នា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com