អត្ថបទពាណិជ្ជកម្ម
​អស្ចារ្យ​មែន​! គ្រាន់តែ​ក​ម្ម៉​ង់ OPPO Reno 2 Series ភ្លាម នឹងមាន​ឱកាស​ឈ្នះ​ទូរស័ព្ទ Reno 2F ១០​គ្រឿង​ភ្លែត​
07, Oct 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​បញ្ចប់​ពិធី​គម្រប់​ខួប​៣​ឆ្នាំ នៃ​ដំណើរការ​ទីផ្សារ និង​អបអរសាទរ​ជ័យជម្នះ ដែល​នាំមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ក៏បាន​ប្រកាស​ផ្តល់​សំណាង ស្មា​ត​ហ្វូ​ន​កូនកាត់ OPPO Reno 2F ដ៏​ថ្មី​សន្លាង​ចំនួន​ដប់​គ្រឿង ដល់​អតិថិជន ដែល​បាន​កក់​ទុក​មុន​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ឬ OPPO Reno 2 Series (Blind Pre Order) ពី​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ១៦ តុលា ឆ្នាំ​២០១៩​។​

​នេះ​ជា​ដំណឹង​ល្អ​មួយ សម្រាប់​អតិថិជន​ដែលជា​ហ្វេ​ន​របស់ OPPO និង​អ្នកគាំទ្រ​បែប​លក្ខណៈ​គ្រួសារ លើក​នេះ​គ្រាន់តែ​ក​ម្ម៉​ង់​ទុក​សោះ បាន​ចំណេញ​ទូរស័ព្ទ​ឥតគិតថ្លៃ​ភ្លាមៗ​។ រក​ឯណា​បាន ឱកាសល្អៗ​បែបនេះ​!!​។  ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ OPPO កាលពី​ម្សិលមិញ បានបញ្ជាក់​យ៉ាងច្បាស់​ថា គ្រប់​អតិថិជន​អាច​អញ្ជើញ​ទៅ​កក់​ទូរស័ព្ទ Reno 2 series គឺ Reno 2 និង Reno 2F នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ ដែល​នៅក្បែរ​លោកអ្នក​ជាងគេ នោះ​ម្ចាស់​ហាង នឹង​ផ្តល់ជូន​នូវ «​ប័ណ្ណ​កក់​ទុក​មុន (Blind Order Card)» សម្រាប់​បំពេញ ចាប់ពី ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៦ ខែតុលា ដោយ​គោរព​តាម​លក្ខខណ្ឌ​ដូចខាងក្រោម​៖

​ក​) អតិថិជន ត្រូវ​ថតរូប​កាន់​ប​ណ្ណ័​កក់​ទុក​មុន (Blind order) ជាមួយ​ម្ចាស់​ហាង ឬ បុគ្គលិក​លក់​របស់​ក្រុមហ៊ុន OPPO ដែល​លោកអ្នក​បាន​កក់​ទុក​មុន 
​ខ​) ត្រូវ Post រូបនោះ នៅលើ​គណនី Facebook ផ្ទាល់ខ្លួន និង​ដាក់​ជា Public និង #MyChoiceReno2 #MyChoiceReno2F
​គ​) ត្រូវ​ប្រាកដថា Post របស់លោក​អ្នក ត្រូវមាន​ចំនួន Likes ចាប់ពី 20 Likes  ឡើងទៅ​

​បន្ទាប់មក​ក្រុមហ៊ុន OPPO នឹង​ចាប់​ឈ្មោះ​អ្នកឈ្នះ ដោយ​ការ Random ជា​រៀងរាល់ថ្ងៃ​។ ការចាប់​យកឈ្មោះ​អ្នកឈ្នះ​រង្វាន់​ដំបូង ត្រូវ​នឹង​ថ្ងៃទី ៨ តុលា ២០១៩ នៅ​ម៉ោង​៩​ព្រឹក​។ ការប្រកាស​ឈ្មោះ​អ្នកឈ្នះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ដដែល​។ សម្រាប់​កាលបរិច្ឆេទ និង​ទីតាំង​ទទួល​រង្វាន់ ក្រុមហ៊ុន OPPO នឹង​ជូនដំណឹង​តាម​ក្រោយ​។



​គួររំលឹកថា ក្រោយពេល​បែកធ្លាយ​ជាច្រើន​សារ យើង​ដឹងថា OPPO Reno 2 Series ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែទម្រង់​នៃ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា​កាលី​ប​ជាង​មុន ជាមួយនឹង​អេក្រង់ AMOLED លាត​ពេញ និង​ការពារ​ភ្នែក បំពាក់​កាមេរ៉ា​ក្រោយ​បួន​គ្រាប់ ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង OIS ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “0” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ថតរូប​ជិត​បែប​ម៉ាក្រូ ថតរូប​បែប​ទូលាយ ថតរូប​Zoom និង ថតរូប​បែ​បស​ខ្មៅ​។ ជាពិសេស លោកអ្នក​អាច​រីករាយ ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល នៅ​ផ្ទៃ​ខាងក្រោយ ទាំង​កាមេរ៉ា​មុខក្រោយ ឬ ហៅថា Video Bokeh និង​កម្មវិធី Edit Video របស់ OPPO Reno 2 មក​ម៉ា​សេត​តែម្តង​។

​ចំណែក​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ ដែល​កើតចេញពី​ការច្របាច់បញ្ចូលគ្នា រវាង F Series  និង Reno Series នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មី​សន្លាង​ដល់​អ្នកប្រើប្រាស់ និង​ពញ្ញាក់​អារ​មុ្ម​ណ៍​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​គ្រប់​ទីកន្លែង​។ ស្មា​ត​ហ្វូ​ន​កូនកាត់​មួយ​នេះ មាន​រចនាបថ​ល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យ​បែប​ស៊ី​វិ​ល័យ កាលី​ប និង​បំពាក់​មក​កាមេរ៉ា​ក្រោយ​៤ មាន​ផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន ស្រដៀង​គ្នា នឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ Reno Series ដែរ​។ 



​ដូច្នេះ លោកអ្នក​ដែល​ធ្លាប់ជា​ហ្វេ​ន​របស់ OPPO ធ្លាប់​ដឹង​ស្រាប់​ហើយ ពី​គុណភាព​របស់​វា ព្រោះ​គ្រប់​ម៉ូ​ឌែ​ល​របស់ OPPO ពេលដែល​ចេញមក​ម្តងៗ មិនមែន​លំៗ​ទេ​។ ដូច្នេះ កាន់តែ​មិន​ស្តាយក្រោយ​ក្នុងការ​សម្រេចចិត្ត កក់​ទុក​មុន​ដោយ​មិនចាំបាច់​ខ្វល់​ពី​តម្លៃ (Blind Order) របស់​ស្មា​ត​ហ្វូ​ន OPPO Reno 2F និង OPPO Reno 2 ហើយ​បើ​ចង់ដឹង​ច្បាស់ សូម​ទស្សនា​នូវ​វីដេអូ​នេះ https://youtu.be/-ye-dhy95cM ។ ប្រញាប់​រួសរាន់​ឡើង​ទិញ​ភ្លាម មានឱកាស​ឈ្នះ​រង្វាន់ OPPO Reno 2F ចំនួន​១០​គ្រឿង​ភ្លែត ៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com