ចុងភៅ​ខេត្តសៀមរាប​ម្នាក់ ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា
អត្ថបទពាណិជ្ជកម្ម
ចុងភៅ​ខេត្តសៀមរាប​ម្នាក់ ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា
08, Oct 2019 , 10:14 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​លេង​ក្រុង​សៀមរាប​មួយរយៈ​នេះ ហាក់​អន់ថយ​បន្តិច​មែន តែ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ទូទាំងប្រទេស​កម្ពុជា នៅតែ​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​។ ប្រជាពលរដ្ឋ​កម្ពុជា​តែង​និយម​ជួបជុំ​បងប្អូន​ជិត​ឆ្ងាយ​ពិសារ​អាហារ​រួមគ្នា​។ ក្នុងនោះ​ចុងភៅ​ម្ហូប​ចិន​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ម្នាក់​លោក ប្រា​ង ង៉ិ​ក បាន​ទិញ​ស្រា​បៀរ​កម្ពុជា​១​កេស ដើម្បី​ផឹក​ជួបជុំ​បងប្អូន​ដូច​គេឯង​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ហើយ​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់​សុទ្ធ​៤០​លាន​រៀល​។

​អ្នក​សៀមរាប​រូបនេះ​បាន​រៀបរាប់ថា​៖« ខ្ញុំ​ទិញ​ស្រា​បៀរ​កម្ពុជា​១​កេស ព្រោះ​ខ្ញុំ​ដឹងថា​ស្រា​បៀរ​កម្ពុជា​តែមួយ​កេស​ប្រាកដ​ជាមាន​រង្វាន់​តិច ឬក៏​ច្រើន​ដែរ ហើយ​កំប៉ុង​នាំ​សំណាង​ហ្នឹង​គឺ​កំប៉ុង​ទី​៨ ខ្ញុំ​មិន​ចង់​ជឿ​នឹង​ភ្នែក​ខ្លួនឯង​ទេ ព្រោះ​ធ្លាប់តែ​ត្រូវ​រង្វាន់​តូចៗ មិន​ស្មានថា​លើក​នេះ​ខ្ញុំ​សំណាង​ធំ​ដល់​ម្លឹ​ង »​។

​លោក​បន្តថា​៖« ពិតមែនតែ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​រាង​ខ្សត់​ភ្ញៀវ​មែន តែ​រង្វាន់​ពី​ស្រា​បៀរ​កម្ពុជា អត់​ខ្សត់​ទេ ច្រើន​លើស​អ្វី​ខ្ញុំ​រំពឹងទុក អ្នកណា​ថា​មិន​ជឿ​ក៏​តាមចិត្ត​ទៅ ។​តែ​រង្វាន់​គឺមាន​មែន គ្រាន់តែ​ឈ្នះ​ភា្ល​ម​ខ្ញុំ​ទិញ​ថែម​២​កេស​ទៀត និង​បន្ត​ទិញ​រហូត​ទៅ ហើយ​ទឹកប្រាក់​៤០​លាន​រៀល​នេះ​គឺ​ច្រើនណាស់ ខ្ញុំ​នឹង​យកទៅជួយ​គ្រួសា​របស់ខ្ញុំ និង បង្កើត​មុខរបរ​ថ្មី​មួយ​ព្រោះ​មិន​ចង់​នៅ​ធ្វើការ​ឱ្យគេ​រហូត​ទេ​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com