ជាតិ
អាជ្ញាធរ​ក្រុង ទុកពេល​៧​ថ្ងៃ ឱ្យ​ស្ថាប័នរដ្ឋ ម្ចាស់​អាជីវកម្ម និង​ក្រុមហ៊ុន នៅលើ​ផ្លូវ​ចំនួន​៣ រុះរើ​ខ្សែ​កា​ប្លិ៍​ចេញ​
08, Oct 2019 , 11:04 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ម្ចាស់​អាជីវកម្ម អង្គភាព​រដ្ឋ និង​បណ្ដាញ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​នៅ​ផ្លូវ​លេខ​១៣ លេខ​១០២ និង លេខ​១០៤ ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស ត្រូវ​ប្រញាប់​រុះរើ​ចេញ ដើម្បីឱ្យ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់ និង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។



​សេចក្តីជូនដំណឹង​សាលា​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា ម្ចាស់​អា​ជីក​ម្ម និង​ក្រុមហ៊ុន​ខាងលើ មាន​រយៈពេល​១​សប្ដាហ៍ ក្នុងការ​រុះរើ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​៧ តុលា​ទៅ​។ «​សង្ឃឹមថា ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្ដា​ក្រុមហ៊ុន​ឯកជន អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្ដល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​តាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​»​។ នេះ​បើតាម​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បន្ថែមថា ស្ថាប័ន​ដែល​ត្រូវ​រុះរើ​ខ្សែ​កា​ប្លិ៍​ចេញ នៅ​ផ្លូវ​លេខ​១៣ គឺ​ចាប់ពី​ផ្លូវ​១០៦ ដល់​ផ្លូវ​លេខ​៩៨​។​
​ដោយឡែក​ផ្លូវ​លេខ​១០២ គឺ​ចាប់ពី​ផ្លូវ​លេខ​១៩ ដល់​រុក្ខវិថី​ព្រះស៊ីសុវត្ថិ និង​ផ្លូវ​លេខ​១០៤ ចាប់ពី​ចំណុច​ផ្លូវ​លេខ​១៣ ដល់​រុក្ខវិថី​ព្រះស៊ីសុវត្ថិ​៕

Tag:
 សាលាក្រុង​
  ខ្សែ​កា​ប្លិ៍​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com