ភ្ញាក់​ពី​គេង​ភ្លាម​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម គឺមាន​ហេតុផល​បែប​នេះឯង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ភ្ញាក់​ពី​គេង​ភ្លាម​ញ៉ាំ​ទឹក​មួយ​កែវ​ភ្លាម គឺមាន​ហេតុផល​បែប​នេះឯង​
10, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រឿងនេះ​ហាក់បីដូចជា​រឿង​ល្អ​មួយ​ដែល​អ្នក​ត្រូវធ្វើ​ព្រោះ ការ​ញ៉ាំ​ទឹក​ព្រឹក​ឡើង​ដំបូង​គេ​នេះ​អាចជួយ​ផ្តល់​សំណើម​ដល់​មាត់ និង​បំពង់​កបាន​យ៉ាង​ល្អ ដូច្នេះ​អ្នក​ក៏​មិនអាច​ក្អក​បាន​ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ តាមពិត​នោះ​គឺថា មនុស្ស​យើង​តែង​ភ្លេច​ការ​បង្គ្រប់​ជាតិ​ទឹក​ដល់​ខ្លួនឯង តែ​បែរជា​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម និង​កាហ្វេ​អ៊ី​ន​ច្រើន​ទៅវិញ​។​



​មាន​ជំងឺ​ច្រើនណាស់​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​អ្នកជំងឺ​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។ ការ​ញ៉ាំ​ទឹក​មួយថ្ងៃ ៨​កែវ​ស្តាប់​មើលទៅ​ដូចជា​តិច​ណាស់​សម្រាប់​ម​នុស្ស​មួយចំនួន​។ មួយវិញទៀត អ្នក​ក៏​គិត​ឡើងវិញ​ទៅលើ​អ្វីដែល​អ្នក​ញ៉ាំ ការ​គេង និង​ទម្លាប់​នៃ​ការ​ញ៉ាំ​ទឹក​របស់​អ្នកផង​។ យ៉ាងណាមិញ របប​អាហារ​ដែលមាន​តុល្យភាព​គឺជា​រឿង​សំខាន់ ហើយ​វា​ច្រើនតែ​ត្រូវបាន​គេ​មើលរំលង និង​ភ្លេច​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ​នឹង​ផ្លូវចិត្ត​។

​អ្វីដែល​គួរ​ចងចាំ​

•​    ​ការ​ញ៉ាំ​ទឹក​ដំបូង​គេ​នៅ​ព្រឹក​ឡើង​គឺជា​រឿង​សំខាន់ ហើយក៏​គួរតែ​ធ្វើ​ដំបូង​គេ​ដែរ​មុនពេល​នោម​ព្រឹក​ឡើង​ដែរ​។ រឿងនេះ​នឹង​ជួយផ្តល់​ជា​ជាតិ​ទឹក​ដល់​រាងកាយ​ដើម្បី​ជំរុញ​ដល់​ការផលិត​ឈាម​ថ្មី ព្រមទាំង​អុកស៊ីសែន​កាន់តែច្រើន​ដើម្បី​ទ្រទ្រង់​រាងកាយ​ទាំងមូល​។​
•​    ​ជំរុញ​ដល់​ការប្រុងប្រយ័ត្ន និង​ប្រព័ន្ធ​ភាពស៊ាំ​។ ឱកាស​នៃ​ការកើត​ជំងឺ​នឹង​ថយចុះ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ព្រមទាំង​មាន​អារម្មណ៍ល្អ​ថែមទៀត​នៅពេល​អ្នក​ញ៉ាំ​ទឹក​នៅ​ព្រឹក​ឡើង​។
•​    ​ចូរ​ចាំ​ថា​មិនត្រូវ​ភ្លេច​នូវ​អារម្មណ៍​ស្រេកទឹក​ឡើយ និង​តែងតែ​យល់​ជានិច្ច​ថា បើសិនជា​អ្នក​ញ៉ាំ​ទឹក​គ្រប់គ្រាន់ និង​ញ៉ាំ​អាហារ​គ្រប់គ្រាន់ អ្នក​នឹងមាន​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com