សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា Check-in @ UP នៅ​ថ្ងៃទី​១០ និង​ទី​១១ ខែតុលា ឆ្នាំ​២០១៩
អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា Check-in @ UP នៅ​ថ្ងៃទី​១០ និង​ទី​១១ ខែតុលា ឆ្នាំ​២០១៩
09, Oct 2019 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នឹង​រៀបចំ​កម្មវិធី Check-in @ UP រយៈពេល​២​ថ្ងៃ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១០ ដល់​ថ្ងៃ​សុក្រ ទី​១១ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញ​ពី​ជំនាញ​សិក្សា​របស់ខ្លួន នៅក្នុង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​។ កម្មវិធី​នេះ​ដែល​រៀបចំ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​រចនា​ឡើង ដើម្បី​ផ្តល់ជូន​ទាំង​សិស្ស​វិទ្យាល័យ​ដែល​បានបញ្ចប់​ការសិក្សា ក៏ដូចជា​ឪពុកម្តាយ​របស់​ពួកគេ នូវ​ឱកាស​ស្វែងយល់​បន្ថែម ពី​ការផ្តល់ជូន​ពិសេស​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​។ ក្រៅពី​ទទួលបាន​ពាក្យស្នើសុំ​អាហារូបករណ៍​ដោយ​ឥតគិតថ្លៃ សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏​ទទួល​ការចុះឈ្មោះ​ដំបូង​មុនពេល​កំណត់ សម្រាប់​ជំនាញ​សិក្សា​ទាំងអស់​ក្នុង​រយៈពេល ២ ថ្ងៃ​នេះដែរ ដោយ​សិស្ស​និស្សិត នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥១ ដុល្លារ (​ថ្លៃ​ចុះឈ្មោះ ៥០ ដុល្លារ + បែបបទ​ចុះឈ្មោះ ១ ដុល្លារ​) ដោយ​ស្វ័យប្រវត្តិ​។​

​សិស្ស​និស្សិត​ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ នឹង​បាន​ទស្សនា​បរិវេណ​សាកលវិទ្យាល័យ មន្ទីរពិសោធន៍ និង​បរិក្ខារ​ផ្សេងៗ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ទម្រង់​នៃ​ការបង្រៀន គុណ​ស​ម្ប​តិ្ត និង​ឧត្តមភាព​ជំនាញ​របស់​បុគ្គលិក​សិក្សា ដែល​បាន​ជួយ​ឱ្យ​និស្សិត​កន្លងមក​សម្រេចបាន ១០០% និង ៩៩% ជាប់​ជា​ស្ថាពរ​ក្នុង​ការប្រឡង​ថ្នាក់ជាតិ​ឆ្នាំ ២០១៩ កន្លងទៅ​។
​កម្មវិធី​នេះ ត្រូវបាន​ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៧ និង ៣០​នាទី​យប់ ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​អាណាព្យាបាល ដែល​ជាប់រវល់​កិច្ចការ​នៅពេល​ព្រឹក និង​ថ្ងៃ​មានឱកាស​ចូលរួម​ជាមួយ​នឹង​សិស្ស​និស្សិត ដែលមាន​ចំណាប់អារម្មណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​។​



​អ្នកចូលរួម នឹងត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់ និង​ទទួលបាន​ការស្វែងយល់​ដោយផ្ទាល់ ពី​វិសាលភាព និង​អត្ថប្រយោជន៍​របស់​ផ្នែក​សិក្សា និង​បង្រៀន ដែល​ក្នុងនោះ​រួមមាន​ដូចជា ទំហំ និង​ចំនួន​និស្សិត​នៅក្នុង​ថ្នាក់រៀន ក៏ដូចជា​ការទទួលបាន ការប្រើប្រាស់​អ៊ីនធឺណិត ល្បឿន​លឿន ក៏ដូចជា​បណ្ណាល័យ​ឌីជីថល (Digital Library) ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​អប់រំ នៅក្នុង​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​។  វិធីសាស្ត្រ​បង្រៀន​ដែល​បានលើកឡើង​ខាងលើ មិន​ត្រឹមតែ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អនុលោម​តាម​ស្តង់ដារ ដែល​ទទួលស្គាល់​គុណភាព​លក្ខណៈ​អន្តរជាតិ​ផងដែរ​។​

​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​ទិសដៅ​ក្នុងការ​ផ្សារភ្ជាប់​ប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក ដោយ​មិន​ត្រឹមតែ​ជា​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ ដែល​ទាំងនេះ​បានអនុញ្ញាត​ឱ្យ​និស្សិត​របស់​យើង ទទួលបាន​ឱកាស​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​នានា ហើយ​បានធ្វើឱ្យ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក្លាយជា​ដៃគូ​ដែលមាន​សក្តានុពល របស់​ស្ថា     ប័ន​នានា នៅ​ទូទាំង​ពិភពលោក​ផងដែរ ក្នុងការ​ស្រាវជ្រាវ និង​ការផ្លាស់ប្តូរ​កម្មវិធីសិក្សា និស្សិត​ជា​លក្ខណៈ​អន្តរជាតិ​។ ទាំងនេះ ជា​កត្តា​ធានាថា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ នឹង​ទទួលបាន​គុណសម្បត្តិ​ក្នុង​អាជីព​របស់​ពួកគេ តាមរយៈ​ការផ្លាស់ប្តូរ​ការសិក្សា​នៅ​បរទេស និង​គុណភាព​នៃ​ចំណេះដឹង ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។​



​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទទួលស្គាល់​អំពី​សារៈសំខាន់ នៃ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដើម្បី​ជំរុញ​លើកទឹកចិត្ត សិស្ស​វិទ្យាល័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ ក្នុងការ​ស្វែង​យ់​អំពី​សារៈសំខាន់​នៃ​ការអប់រំ​។ កម្មវិធី Check-in @ UP គឺជា​កម្ម​ដំបូងបង្អស់​របស់​សាកលវិទ្យាល័យ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​ឱ្ស​សិស្ស​និស្សិត ស្វែងយល់​បន្ថែម​អំពី​គុណ​តម្លៃ និង​អត្ថប្រយោជន៍​ដែល​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ផ្តល់ជូន​ដើម្បី​សម្រេច​ឈានដល់​គោលដៅ និង​សេចក្តីប្រាថ្នា​របស់​ប្អូនៗ សិស្សានុសិស្ស ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ សុខាភិបាល និង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​។​

​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​កម្មវិធី Check-in @ UP សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០២៣ ២២១ ៦២៤ ឫ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ University of Puthisastra (UP)៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com