អត្ថបទពាណិជ្ជកម្ម
Vivo Y12 Ram 3GB Rom 64GB កាមេរ៉ា​ក្រោយ 3​គ្រាប់ ថាមពល​ថ្ម​ធំ 5000mAh តម្លៃ​ត្រឹម $169 មាន​លក់​នៅលើ​ទីផ្សារ​ហើយ​!
09, Oct 2019 , 5:02 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្ដៅៗ​តែម្តង មិន​ឲ្យ​លោកអ្នក​ទន្ទឹងរង់ចាំ​យូរ ទើបតែ​ប្រកាស​ពី​ប៉ុន្មាន​ថ្ងៃមុន​ថា នឹងមាន​ការមកដល់​សមាជិក​នៃ​ត្រកូល Y ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo  Y12 ជំនា​ន់ទី 2 ដែល​ត្រូវបាន​បូក​បន្ថែម​មក​ជាមួយនឹង​ទំហំ Ram 3GB និង Rom 64GB​។ បង្ហាញ​មកជា​មួយ​ជម្រើស​ពីរ​ពណ៌​ដ៏​ដែរ​គឺ Aqua Blue &  Burgundy Red ហើយ​ត្រូវ​បានប្រកាស​នៅក្នុង​តម្លៃ $169 ពេលនេះ​មាន​វត្តមាន​ដាក់លក់​នៅលើ​ទីផ្សារ​ហើយ​។​

​តោះ​នៅចាំ​ធ្វើ​អី​ទៀត​! អ្នក​ដែល​កំពុងតែ​ស្វែងរក​នៅ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​សមរម្យ មាន​រូបរាង​ស្អាត មាន​បច្ចេកវិទ្យា​ទំនើប មានគុណ​សម្បត្តិ​ច្រើន ស្មា​ត​ហ្វូ​ន vivo Y12 ជា ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​។ ដោយ​ស្មា​ត​ហ្វូ​ន Y12 នេះ​វា​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​៖



. អេក្រង់​ទំហំ 6.35 អ៊ី​ញ Halo Fullview™Display ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 720 x 1544 HD+ លាតសន្ធឹង​ប្រមាណ 89% នៃ​ផ្ទៃ​ខាងមុខ
. ប្រើ​បន្ទះ​ឈី​ប MT6762 . CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz
. មាន​រ៉េ​ម 3GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​អាច​ថែម​ក្រៅ​បាន 256GB
. មាន​ទំហំ​ថ្ម​ធំ 5000 mAh
. ដំណើរការ​ដោយ Android 9.0 និង​ស្បែក Interface ប្រភេទ Funtouch OS 9
. មាន​កាមេរ៉ា​មុខ​ទំហំ 8MP, កាមេរ៉ា​ក្រោយបី​គ្រាប់ (13MP + 8MP + 2MP)
. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ
. មាន​ពីរ​ពណ៌ Aqua Blue / Burgundy Red
. មានមុខ​ងារ Face Unlock + Finger Print

​សម្រាប់​ប្រិយមិត្ត​ដែលមាន​ចំណាប់អារម្មណ៍ លើ​ស្មា​ត​ហ្វូ​ន vivo Y12 Ram 3GB & Rom 64GB នេះ​លោកអ្នក​អា​ចរក​ជាវ​បាន នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com