ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​៦​ប្រភេទ មិនគួរ​ទុក​ក្នុង​ទូទឹកកក​ឡើយ​
11, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​៧​ប្រភេទ​ដែល​មិនគួរ​ទុក​ក្នុង​ទូទឹកកក​នោះទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?


  1.     អ្នក​មិនគួរ​ទុក​ចេក​ក្នុង​ទូទឹកកក​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​សំបក​ចេកឆាប់​ប្រែជា​ខ្មៅ ថែមទាំង​អាចធ្វើ​ឲ្យ​សាច់​ចេក​មិន​ឆ្ងាញ់​ឡើយ ដោយ​ងាយ​រលួយ​បាន​។ ដូចនេះ អ្នក​គួរតែ​ទុក​នៅក្រៅ​បាន​ហើយ ទើប​មិន​ប៉ះពាល់​ដល់​គុណភាព​ចេក​។​
  2.     អ្នក​មិនគួរ​ទុក​ប៉េងប៉ោះ​ក្នុង​ទូទឹកកក​ឡើយ ព្រោះ​ទុក​ក្នុងនោះ​មិនយូរ​ទេ សំបក​ប៉េងប៉ោះ​នោះ​នឹង​ប្រេះ​បែក ដោយ​ងាយ​នឹង​រលួយ​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ក្នុងការ​ទុកដាក់​បន្លែ​មួយ​នេះ​។​
  3.     អ្នក​មិនគួរ​ទុក​បន្លែ​ដែលមាន​ស្លឹក​ក្នុង​ទូទឹកកក​ទេ ព្រោះ​ទុក​យូរ អាចធ្វើ​ឲ្យ​បន្លែ​រលួយ ថែមទាំង​អាចធ្វើ​ឲ្យ​បន្លែ​ទាំងនោះ​ប្រែ​ពណ៌ ដោយ​ពិបាក​នឹង​យកមក​ចម្អិនម្ហូប​ខ្លាំងណាស់​។​
  4.     នៅពេលដែល​អ្នក​ទុក​ស្ករ​សូកូឡា​ក្នុង​ទូទឹកកក​យូរ នឹងធ្វើ​ឲ្យ​សូកូឡា​នោះ​ប្រែជា​ពណ៌​ស កក​ដោយ​ទឹកកក មិន​ឆ្ងាញ់​ឡើយ​។​
  5.     អ្នក​មិនគួរ​ទុក​នំ​បុ័ង​ក្នុង​ទូទឹកកក​ឡើយ ព្រោះ​នៅពេលដែល​អ្នក​រុញ​ចូល​ទូទឹកកក​ភ្លាម នឹងធ្វើ​ឲ្យ​នំ​បុ័ង​នោះ​បាត់បង់​ជាតិ​ទឹក ដោយ​ធ្វើ​ឲ្យ​អ្នក​ពិសារ​រួច​មិន​ឆ្ងាញ់​នោះទេ​។​
  6.     អ្នក​មិនគួរ​ទុក​ត្រសក់​ក្នុង​ទូទឹកកក​ទេ ព្រោះ​ទុក​ហើយ នឹងធ្វើ​ឲ្យ​ត្រសក់​នោះ​មិន​ស្រស់​ឡើយ​។ ដូចនេះ អ្នក​មិនគួរ​ទុក​អាហារ​ទាំងនេះ​ក្នុង​ទូទឹកកក​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ខូចគុណភាព​នៃ​អាហារ​ទាំងនោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com