ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការ​កោស​អណ្តាត អាចជួយ​បំបាត់​ក្លិន​មាត់​បាន​ដែរឬទេ​?
13, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​កោស​អណ្តាត គឺជា​វិធី​មួយ​ដែល​គេ​ជឿថា អាច​កាត់បន្ថយ ឬ​លុបបំបាត់​ក្លិន​មាត់​បាន​។ ការស្រាវជ្រាវ​ទៅលើ​ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត គឺមាន​ដែន​កំណត់​។​



​ប្រសិទ្ធភាព​នៃ​ការ​កោស​អណ្តាត ដើម្បី​បំបាត់​ក្លិន​មាត់ គឺ​បានត្រឹមតែ​មួយរយៈ​ពេល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​ពុំទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ការ​កោស​អណ្តាត​អាចជួយ​បំបាត់​ក្លិន​មាត់​រ៉ាំរ៉ៃ​នោះបានទេ​។​

​ទោះបីជា​យ៉ាងណា ប្រសិនបើ​អណ្តាត​របស់​អ្នកមាន​ដុំ​សៗ ដែល​អាច​កើតមានឡើង​ដោយសារ​ការលូតលាស់​នៃ​បាក់តេរី ការ​កោស​អណ្តាត​អាចមាន​ប្រយោជន៍​។​

​ឧទាហរណ៍ អណ្តាត​មាន​ដុំ​សៗ​ដែល​បង្កឡើង​ដោយ​ការជក់បារី មាត់​ស្ងួត កង្វះ​អនាម័យ​មាត់​ធ្មេញ ឬ​ការប្រើប្រាស់​ថ្នាំ​។​

​ទោះបីជា​យ៉ាងណា វា​មិនមាន​គ្រោះថ្នាក់​ដោយ​ការ​កោស​អណ្តាត ដើម្បី​ព្យាបាល​ក្លិន​មាត់​នោះទេ​។​

​ជាទូទៅ អ្នក​ត្រូវ​រក្សា​អនាម័យ​មាត់​ធ្មេញ ដូចជា ៖

• ដុសធ្មេញ និង​អណ្តាត​បន្ទាប់ពី​បរិភោគ​អាហារ​
• រូស​ធ្មេញ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយថ្ងៃ​
• ផឹកទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​ពី​មាត់​ស្ងួត​
• ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​។​

​ប្រសិនបើ​ក្លិន​មាត់អាក្រក់​នៅតែ​បន្ត អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ ដែល​អាច​កំណត់​ពី​មូលហេតុ និង​ផែនការ​ព្យាបាល​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com