ម៉ាឡេស៊ី​នឹង​ជំរុញ​ព្រឹត្តិការណ៍​ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ​២០២០ ឲ្យ​កាន់តែ​ខ្លាំងក្លា​
អត្ថបទពាណិជ្ជកម្ម
ម៉ាឡេស៊ី​នឹង​ជំរុញ​ព្រឹត្តិការណ៍​ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ​២០២០ ឲ្យ​កាន់តែ​ខ្លាំងក្លា​
12, Oct 2019 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆ្លើយតប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​កាលពី​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ នៅក្នុង​ឱកាស​ចូលរួម​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ លើក​ទី​៣ (CTM-2019) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូទ​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ប្រទេស​ម៉ាឡេស៊ី បាន​បង្កើត​យុទ្ធសាស្ត្រ​ផ្សេងៗ ក៏ដូចជា​ជំរុញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ឲ្យ​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី ក្នុង​ព្រឹត្តិការណ៍​ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ​២០២០»​។​

​លោក​ក៏បាន​ឲ្យ​បង្ហាញ​ពី​លទ្ធផល​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​ថា ៖ វិស័យ​ទេសចរណ៍​បានបង្ហាញ​ពី​លទ្ធផល​គួរឱ្យ​ចាប់អារម្មណ៍​នាពេល​ថ្មីៗ​នេះ​។ ចន្លោះ​ពី​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ ២០១៩ ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​បាន​កើនឡើង ៤.៩​ភាគរយ ជាមួយនឹង​ចំនួន​ភ្ញៀវទេសចរ ១៣.៣៥ លាន​នាក់​បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍ ១២.៧៣ លាន​នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កំណើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ឈានដល់ ៤១.៦ ពាន់​លាន​រីង​ហ្គី​ត​ពោលគឺ​កើនឡើង ៦.៨ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​សម្រាប់​តំបន់​អាស៊ាន​ក្នុង​រយៈពេល​ដូចគ្នា​មាន​កំណើន ៤.៧ ភាគរយ​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៩.៣៥ លាន​នាក់​បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៨.៩៣ លាន​នាក់​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទីផ្សារ​កម្ពុជា​សម្រាប់​យើង​បានបង្ហាញ​ពី​កំណើន​ដ៏​គួរឱ្យកត់សម្គាល់​គឺ ១៨.១% ជាមួយនឹង​ចំនួន​ភ្ញៀវទេសចរ ៥១,០០៥ នាក់​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៤៣,២០៦ នាក់​កាលពី​ឆ្នាំមុន​។     នៅ​ឆ្នាំ ២០១៨ ដោយមាន​ភ្ញៀវទេសចរ ២៥.៨ លាន​នាក់​បានមក​ទស្សនា​ឆ្នេរសមុទ្រ​របស់​យើង ដែល​ប្រទេស​ម៉ាឡេស៊ី​ទទួលបាន​ចំណាត់ថ្នាក់​ទី ១៥ ក្នុងចំណោម​ប្រទេស​ដែលមាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ច្រើនជាងគេ​។ ទន្ទឹមនឹង​នេះដែរ​ប្រទេស​ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ ២១ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​នាំមក​នូវ​ចំណូល​ទេសចរណ៍ ៨៤,១ ពាន់​លាន​រីង​ហ្គី​ត​ក្នុង​ឆ្នាំ ២០១៨ ។​

​លោក NOR SHAZLY AZMI ជំនួយការ​នាយក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ទីផ្សារ​អា​សុី នៃ​ក្រុម​ព្រឹក្សា​ទេសចរណ៍​ម៉ា​ឡេ​សុី បានបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ស្តង់​ក្រុម​ព្រឹក្សា​ទេសចរណ​ម៉ា​ឡេ​សុី​ក៏មាន ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​សុី​អ៊ែរ​ឡាញ និង ៣​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​មានដូចជា ក្រុមហ៊ុន​ទេសចរណ៍  វើ​ល​ផ​ប​ត្រា​វែ​ល​, ធូរ​វើ​ល​ត្រា​វែ​ល ខេ​មូ​ឌា​, អ៊ែ​-​តេ​-​អ៊ែ ធួរ ក៏បាន​ចូលរួម​លក់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ទៅ​ប្រទេស​ម៉ា​ឡេ​សុ​ី​នូវ​ទីកន្លែង​ថ្មីៗ​ដល់​អតិថិ​ជិន​ខ្មែរ​ដើម្បី​ទស្សនា​ផងដែរ​។​



​ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ទស្សនាចរណ៍ ម៉ាឡេស៊ី ឆ្នាំ​២០២០ ឲ្យ​កាន់តែ​ខ្លាំងក្លា​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ទីផ្សារ​ឌីជីថល ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ​។ ដោយ​កំពុង​ផ្តោតលើ​បច្ចេកវិទ្យា​ចុងក្រោយ ក៏ដូចជា​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​ប្រទេស​ម៉ាឡេស៊ី ដោយ​ប្រើ​សញ្ញា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០២០ គឺ #vm2020, #VisitMalaysia2020 និង #MalaysiaTrulyAsia​។​

​លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូទ​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា បាន​បញ្ចាក់​បន្ថែមទៀត​ថា ៖ «​គោលដៅ​នៃ​ឆ្នាំ​ទស្សនា​ម៉េ​ឡេ​ស៊ី ២០២០ គឺ​ដើម្បី​បង្រួបបង្រួម​អ្នកចូលរួម​ពី​គ្រប់​ឧស្សាហកម្ម​សហគ្រាស​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​នេះ ស្រប​ពេលដែល​ការទាក់ទាញ​ភ្ញៀវទេសចរ មកពី​ពាសពេញ​ពិភពលោក ឲ្យ​មក​ទទួល​នូវ​បដិសណ្ឋារកិច្ច​កក់ក្ដៅ និង​ទាក់ទាញ​ជាច្រើន ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​»​។​

​សូមបញ្ជាក់ថា នា​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ឯកឧត្តម Mahathir Mohamad បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ៦ ចំណុច​ជាមួយ​កម្ពុជា ក្នុងនោះ ក៏មាន​ការដោះដូរ និង​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ដែរ​។ ដោយឡែក​នៅក្នុង​យុទ្ធនា​ការរួម​វិញ អំឡុង​ពេលនេះ ម៉ាឡេស៊ី បាន និង​កំពុង​ចាប់ផ្ដើម​ផែនការ យុទ្ធនាការ​ស្រូប​ទាញ​ទេសចរណ៍​អន្តរជាតិ​ទៅ​ប្រទេស​របស់ខ្លួន​សម្រាប់​ឆ្នាំ ២០២០ ជាមួយ​ពាក្យ​សោក "Visit truly Asia Malaysia 2020” ៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com