ជាតិ
សង្គមជាតិ
មតេយ្យ និង​បឋមសិក្សា នឹងដាក់​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​រាជធានី​-​ខេត្ត ដោយ​អនុវត្ត​ពី​បាត់ដំបង​មុនគេ​
12, Oct 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើងថា ចាប់ពី​ឆ្នាំ​២០២០​តទៅ ក្រសួង​អប់រំ យុវជន និង កីឡា នឹង​ផ្ទេរអំណាច​ទាំងស្រុង​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គឺ​រាជធានី​-​ខេត្ត គ្រប់គ្រង​កម្រិត​អប់រំ​នៅ​ថ្នាក់​ម​តេ្ត​យ្យ បឋមសិក្សា និង ការអប់រំ​ក្រៅ​ប្រព័ន្ធ​ផ្សេងទៀត​។



​ធ្វើជា​អធិបតី​ក្នុង​កម្មវិធី​វោហារ​ឆ្នើម ដែលជា​ការប្រកួត​និយាយ​ភាសា​អង់គ្លេស​វគ្គ​ផ្តាច់ព្រ័ត្រ នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ សម្តេច ស ខេង ថ្លែងថា រដ្ឋាភិបាល នឹង​យក​ខេត្តបាត់ដំបង​អនុវត្ត​មុនគេ ក្នុង​ការប្រគល់​សិទ្ធិអំណាច​ឲ្យ​គ្រប់គ្រង​លើ​វិស័យ​អប់រំ​នេះ​។ រដ្ឋមន្ត្រី​មហាផ្ទៃ បន្តថា រដ្ឋាភិបាល នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត រហូត​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ ដោយ​ទំនងជា​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២២​ឬ​២០២៣​។

​សំឡេង​​




​បើតាម​សម្តេច ស ខេង ចាប់ពី​អនុវិទ្យាល័យ​ឡើងទៅ គឺ​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ​ដដែល​។​
​ទន្ទឹមនេះ ចាប់ពី​ឆ្នាំ​២០២០​ទៅ ក្រសួង​អប់រំ ក៏​នឹង​ផ្ទេរ​ការិយាល័យ​អប់រំ​នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុង ខណ្ឌ គ្រង់​គ្រង​ទាំងស្រុង​។ នេះ​បើតាម​រដ្ឋមន្ត្រី​មហាផ្ទៃ​ដដែល​។​

​សំឡេង​​




​សម្តេច​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា​៖«​គណៈកម្មការ​ជាតិ​កំណែទម្រង់​វិមជ្ឈការ​-​វិសហមជ្ឈការ នឹង​បន្តធ្វើ​ការងារ​នេះ ឲ្យ​បាន​រួចរាល់​មុន​បំណាច់​ឆ្នាំ [២០១៩] ដើម្បី​ឆ្នាំ​២០២០ ដំណើរការបាន​ក្នុង​កំណែទម្រង់​នេះ​»៕

 



Tag:
 ​ស ខេង​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com