ជាតិ
សង្គមជាតិ
មតេយ្យ និងបឋមសិក្សា នឹងដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរាជធានី-ខេត្ត ដោយអនុវត្តពីបាត់ដំបងមុនគេ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងអប់រំ យុវជន និង កីឡា នឹងផ្ទេរអំណាចទាំងស្រុងទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺរាជធានី-ខេត្ត គ្រប់គ្រងកម្រិតអប់រំនៅថ្នាក់មតេ្តយ្យ បឋមសិក្សា និង ការអប់រំក្រៅប្រព័ន្ធផ្សេងទៀត។
ធ្វើជាអធិបតីក្នុងកម្មវិធីវោហារឆ្នើម ដែលជាការប្រកួតនិយាយភាសាអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សម្តេច ស ខេង ថ្លែងថា រដ្ឋាភិបាល នឹងយកខេត្តបាត់ដំបងអនុវត្តមុនគេ ក្នុងការប្រគល់សិទ្ធិអំណាចឲ្យគ្រប់គ្រងលើវិស័យអប់រំនេះ។ រដ្ឋមន្ត្រីមហាផ្ទៃ បន្តថា រដ្ឋាភិបាល នឹងអនុវត្តជាបន្តបន្ទាប់ទៀត រហូតគ្រប់រាជធានី-ខេត្តទាំងអស់ ដោយទំនងជាចប់សព្វគ្រប់នៅឆ្នាំ២០២២ឬ២០២៣។
សំឡេង
បើតាមសម្តេច ស ខេង ចាប់ពីអនុវិទ្យាល័យឡើងទៅ គឺនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំដដែល។
ទន្ទឹមនេះ ចាប់ពីឆ្នាំ២០២០ទៅ ក្រសួងអប់រំ ក៏នឹងផ្ទេរការិយាល័យអប់រំនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅឲ្យរដ្ឋបាលក្រុង ស្រុង ខណ្ឌ គ្រង់គ្រងទាំងស្រុង។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃដដែល។
សំឡេង
សម្តេចរដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖«គណៈកម្មការជាតិកំណែទម្រង់វិមជ្ឈការ-វិសហមជ្ឈការ នឹងបន្តធ្វើការងារនេះ ឲ្យបានរួចរាល់មុនបំណាច់ឆ្នាំ [២០១៩] ដើម្បីឆ្នាំ២០២០ ដំណើរការបានក្នុងកំណែទម្រង់នេះ»៕
© រក្សាសិទ្ធិដោយ thmeythmey.com