អន្តរជាតិ
បុរស​ម្នាក់​ស្លាប់ និង​ជាង​៣,២​លាន​នាក់​ត្រូវបាន​ជម្លៀស​ដោយសារ​ព្យុះ Hagibis នៅ​ជប៉ុន​
12, Oct 2019 , 5:10 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​មនុស្ស​ម្នាក់​ត្រូវបាន​រាយការណ៍​ថា ស្លាប់ ដោយសារ​ខ្យល់ព្យុះ Hagibis នៅ​ជប៉ុន នា​ថ្ងៃ​សៅរ៍ ខណៈ​មនុស្ស​ជាង​៣,២​លាន​នាក់​ទៀត​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​ព្យុះ Hagibis ដែល​បោកបក់​ខ្លាំង​នៅ​បណ្តា​ទីក្រុង​ធំៗ​នៅ​ជប៉ុន បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ និង​គ្រោះថ្នាក់​បាក់​ដី​។ ស្រប​ដែល​អាជ្ញាធរ​លុបចោល​ជើងហោះហើរ​នៅ​ក្រុង​ធំៗ ជាពិសេស​តូ​ក្យូ ព្រឹត្តិការណ៍​កីឡា​ដូចជា Rubgy World Cup និង Japanese Grand Prix ក៏ត្រូវ​បាន​ពន្យា​ពេល​ផងដែរ​។​

​ភ្នាក់ងារ​ឧតុនិយម (JMA) បាន​ព្យាករ​ថា កម្លាំង​ព្យុះ​បាន​បក់បោក​ក្នុង​ល្បឿន​អតិបរិមា ២១៦​គីឡូម៉ែត្រ​ក្នុង​ម៉ោង ហើយ​បុរស​ម្នា​ក់នៅ​ខេត្ត Chiba បានទទួល​មរណភាព បន្ទាប់ពី​ខ្យល់​បាន​វាយប្រហារ​ទៅលើ​រថយន្ត​របស់គាត់​។

​ក្រុង​តូ​ត្យូ ប្រឈម​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​។ ករណី​បាក់​ដី​បានកើត​នៅ​តំបន់ Sagamihara ដោយ​បំផ្លាញ​ផ្ទះ​បី​ខ្នង រីឯ​បុរស​ចំណាស់​ម្នាក់​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​៕


Tag:
 ព្យុះ Hagibis
© រក្សាសិទ្ធិដោយ thmeythmey.com