ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចុងភៅ​ខ្មែរ​រៀបចំ​ការប្រកួត​ម្ហូប​ពង្រឹង​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា​
14, Oct 2019 , 8:39 am        
រូបភាព
​សៀមរាប​៖ សមាគម​ចុងភៅ​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ក្នុង​ពិព័រណ៍​ម្ហូបអាហារ​ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​។ កម្មវិធី​ប្រកួត​នេះ​មាន​១១​វិញ្ញាសារ ដែលមាន​មុខម្ហូប​សំខាន់ៗ​ដូចជា នំ​បញ្ចុក អា​ម៉ុក និង​ការ​ឆ្លាក់​ផ្លែឈើ​ជាដើម​។​ល​។



​លោក ឡុង ប៉ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​បានឱ្យដឹងថា អ្នកចូលរួម​ប្រកួត​គឺ​សុទ្ធសឹង​ជា​ចុងភៅ​ខ្មែរ​មកពី​បណ្ដា​ខេត្ត​ក្រុង​នានា​ក្នុងប្រទេស​កម្ពុជា និង​មានការ​វាយតម្លៃ​និង​ផ្តល់​ពិន្ទុ​ពី​គណៈកម្មការ​ចុងភៅ​អន្ដរជាតិ​ទៀតផង​។ បន្ថែម​ពីនេះ លោក ប៉ុន​ហោ ចង់ឱ្យ​ចុងភៅ​ទាំងអស់​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​លើ​វិស័យ​ម្ហូបអាហារ​នេះ ដើម្បីឱ្យ​អន្ដរជាតិ​មាន​ទំនុកចិត្ត​លើ​ម្ហូបអាហារ​ខ្មែរ​៕

​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡុង ប៉ុន​ហោ ដូចតទៅ​










Tag:
 ចុងភៅ​
  ម្ហូបអាហារ​
© រក្សាសិទ្ធិដោយ thmeythmey.com