សកម្មភាព​ចំណាន​៨ ដែល​ជប៉ុន​អនុវត្ត​ពេល​មាន​គ្រោះ​រញ្ជួយ​ដី ឬ​គ្រោះមហន្តរាយ​ផ្សេងទៀត​
អន្តរជាតិ
សកម្មភាព​ចំណាន​៨ ដែល​ជប៉ុន​អនុវត្ត​ពេល​មាន​គ្រោះ​រញ្ជួយ​ដី ឬ​គ្រោះមហន្តរាយ​ផ្សេងទៀត​
13, Oct 2019 , 7:39 pm        
រូបភាព
​បើ​រៀបរាប់​ពី​ប្រទេស​ដែល​សំបូរ​ទៅដោយ​គ្រោះមហន្តរាយធម្មជាតិ ដូចជា​គ្រោះ​រញ្ជួយ​ដី ឬ​គ្រោះមហន្តរាយ​រលក​យក្ស​ស៊ូណាមិ ជប៉ុន​គឺជា​ប្រទេសមួយ​ដែល​គេ​អាច​នឹកឃើញ​មុនគេ​។ ជប៉ុន​គឺជា​ប្រទេស​កោះ​មួយ​ដែលមាន​ទីតាំងនៅ​បណ្តោយ​តំបន់​ខ្សែក្រវាត់​ភ្នំភ្លើង​បា​ស៊ី​ហ្វិ​ក ដែលជា​តំបន់​សំបូរ​ទៅដោយ​សកម្មភាព​តិច​តូ​និ​ច​ក្នុង​ជម្រៅ​ដី​។



​ជប៉ុន​ឧស្សាហ៍​ជួបប្រទះ​គ្រោះ​រញ្ជួយ​ដី​ខ្លាំងណាស់ ប៉ុន្តែ​ផ្ទុយទៅវិញ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះមហន្តរាយ​ទាំងនោះ​មាន​ចំនួន​តិចតួច បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​ប្រជារាស្ត្រ​ដ៏​ច្រើន​លើសលុប​របស់ខ្លួន​។ នេះ​គឺ​ដោយសារ​លក្ខណៈពិសេស​មួយ​ចំនួន​ដែល​ប្រទេសមួយ​នេះ​បាន​អនុវត្ត​ក្នុងការ​ត្រៀមខ្លួន​នៅពេល​ដែលមាន​ហេតុការណ៍​អាក្រក់​មកដល់​។ ខាងក្រោម គឺជា​ការរៀបរាប់​ដែល​ដកស្រង់​ចេញពី​គេហទំព័រ The Culture Trip ៖

​ទី​១៖ សំណង់​ជាច្រើន​នៅ​ប្រទេស​ជប៉ុន​បាន​សាងសង់ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ក្នុងការ​សម្រប​ខ្លួន​ជាមួយនឹង​រលក​រញ្ជួយ​ដី​។ ការសាងសង់​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​ជាមួយនឹង​ការឃ្លាំមើល​ពី​ច្បាប់​។ ៨៧%​នៃ​សំណង់​នានា​ក្នុងប្រទេស​ជប៉ុន​អាច​ទប់ទល់​ជាមួយនឹង​គ្រោះ​រញ្ជួយ​បាន​។

​ទី​២៖ សារ​ប្រកាសអាសន្ន​តាម​ទូរ​សព្ទ​ដៃ ដែល​គេ​បំពាក់​នៅក្នុង​ប្រព័ន្ធ​ទូរ​សព្ទ​របស់​ប្រជាជន​ទូទៅ​​ប្រើប្រាស់​។ ប្រមាណ​ជា​១០​វិនាទី​មុនពេល​កើតហេតុ​សារ​ប្រកាសអាសន្ន​នឹង​ផ្តល់​សំឡេង «Jishin Desu! Jishin Desu!» ឬ​មានន័យថា «​មាន​គ្រោះ​រញ្ជួយ​ដី​!» រហូតដល់​ការកើត​ហេតុ​ត្រូវបាន​បញ្ចប់​។ សារ​អាសន្ន​អាចធ្វើ​ឲ្យ​ប្រជាជនមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរក​កន្លែង​ការពារ​ខ្លួន​។

​ទី​៣៖ ប្រជាជន​ជប៉ុន​ចូលចិត្ត​ធ្វើដំណើរ​តាម​រថភ្លើង ដូចជា​រថភ្លើង​ក្រោម​ដី ឬ​រថភ្លើង​ល្បឿន​លឿន​។ ទាំងអស់នេះ​នឹង​ក្លាយជា​បញ្ហា​ធំ បើ​គ្រោះមហន្តរាយ​មកដល់​។ ផ្លូវ​រថភ្លើង​នានា​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ស្ទង់​យ៉ាង​ទំនើប​ដែល​អាច​ស្ទង់​ដឹង​ពី​គ្រោះមហន្តរាយ​។ នៅពេល​ដែលមាន​ហេតុការណ៍​កើតឡើង ឧបករណ៍​ទាំងនោះ​នឹង​បញ្ចារ​ឲ្យ​ខ្សែ​រថភ្លើង​ទាំងឡាយ​ឈប់​ជា​ស្វ័យប្រវត្តិ​សម្រាប់​សុ​វត្តិភាព​អ្នកធ្វើដំណើរ​។

​ទី​៤៖ ការផ្សាយ​ផ្ទាល់​នៅតាម​កញ្ចក់​ទូរទស្សន៍​អំពី​គ្រោះមហន្តរាយ​។ ដំណឹង​ទាំងអស់នេះ​គឺ​ដើម្បី​ប្រាប់​ប្រជាជន​នៅតាម​តំបន់​នានា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​រ​កន្លែង​សុ​វត្តិភាព ឬ​ទីទួល​។

​ទី​៥៖ ការបង្រៀន​ក្មេង​តូចៗ​អំពី​ការការពារ​ខ្លួន និង​អ្នកដទៃ​ពី​គ្រោះមហន្តរាយ​។ ជា​រើ​យៗ សាលា​នានា​នឹង​បង្រៀន​សិស្ស​របស់ខ្លួន​ក្នុងការ​ជ្រក​ក្រោម​តុរ ពេល​នៅក្នុង​អគារ ឬរ​ត់ទៅ​ទីវាល​នៅពេល​នៅ​ខាងក្រៅ​អគារ​ដើម្បី​គេច​ពី​បំណែក​ដែល​អាច​ធ្លាក់​មកពី​ខាងលើ​។ គេ​ក៏មាន​កន្លែង​បង្កើត​រលក​រញ្ជួយ​សិប្បនិម្មិត​ផងដែរ សម្រាប់​ក្មេង​តូចៗ​អាច​សម្រប​ខ្លួន​ជាមួយនឹង​ហេតុការណ៍​។

​ទី​៦៖ សារមន្ទីរ​ដែល​បង្ហាញ​ពី​គ្រោះមហន្តរាយ​ពី​អតីតកាល អាចជា​ការ​ព​ង្រឹ​ក​ស្មារតី​មួយ​ក្នុង​ការយល់ដឹង​ពី​រឿង​ដែល​គ្រោះថ្នាក់​មួយ​នេះ​។ នៅក្នុង​ឆ្នាំ​១៩៩៥ ទីក្រុង Kobe របស់​ប្រទេស​ជប៉ុន​បាន​ជួប​គ្រោះ​រញ្ជួយ​ដី​យ៉ាង​កាច​សាហាវ ស្រដៀង​គ្នា​នឹង​ឆ្នាំ​២០១១​ដែរ ដែល​បានសម្លាប់​មនុស្ស​ជាង​៥០០០​នាក់ និង​សំណង់​ជាច្រើន​ខ្នង​ទៀត​។ នៅពេលដែល​គេ​សាងសង់​ទីក្រុង​នេះ​ឡើងវិញ គេ​ក៏បាន​សាងសង់​សារមន្ទីរ​អំពី​ហេតុការណ៍​នេះ​មកជា​មួយ​ផងដែរ​។

​ទី​៧៖ សំភារៈ​សំខាន់ៗ​ដែល​ត្រូវ​យកតាម​ខ្លួន​ពេល​មាន​ហេតុការណ៍ ដូចជា​ទឹក អាហារ ខោអាវ​ការពារ និង​វិទ្យុ​ជាដើម​នៅក្នុង​កាតា​ប ដែល​វា​ជា​រឿង​មួយ​ចំ​បាច់​នៅផ្ទះ ឬ​នៅ​កន្លែងធ្វើការ​។

​ទី​៨៖ អាង​ស្តុក​ទឹក​ក្រោម​ដី គឺជា​ស្ថាបត្យកម្ម​មួយ​ដែល​អស្ចារ្យ​សម្រាប់​ប្រទេស​ជប៉ុន​ក្នុងការ​ទប់ស្កាត់​ទឹកសមុទ្រ​ស៊ូណាមិ ពេល​វា​ឈាន​មកដល់​លើដី​។ វា​មាន​ឈ្មោះថា «Discharge Tunnel» ដែលមាន​ទីតាំង​នៅក្រោម​ដី ជាយ​ទីក្រុង​។ ទឹក​ដែល​ហូរ​ចូល​ត្រូវបាន​បញ្ចេញ​ទៅវិញ​បន្តិច​ម្តងៗ​ទៅកាន់​ទន្លេ​ដែល​នៅក្បែរ​។ អាង​ស្តុក​ទឹក​នេះ​ត្រូវការ​ពេល​១៣​ឆ្នាំ​ក្នុង​ការសាងសង់ និង​ថវិកា​ជាង​៣​ពាន់​លាន​ដុល្លារ​៕ 


Tag:
 ជប៉ុន​
  រញ្ជួយ​ដី​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com