ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
រណារយន្តដែលរឹបអូសពីបទល្មើសនៅមណ្ឌលគិរី ត្រូវបានច្នៃជារូបសំណាកសត្វដំរី
13, Oct 2019 ,
10:59 pm
រូបភាព
រូបសំណាកសត្វដំរី ដែលច្នៃពីរណារយន្ត និងគ្រឿងម៉ូតូ ដែលអាជ្ញាធរប្រមូលបានពីបទល្មើសផ្សេងៗ ត្រូវបានក្រសួងបរិស្ថានយកទៅតាំងបង្ហាញជាសាធារណៈនៅខេត្តមណ្ឌលគិរី រូបភាពផ្ទាល់ពី អ្នកនាំពាក្យនៃក្រសួងបរិស្ថាន
×
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងដាក់តាំងរូបសំណាកសត្វដំរីមួយ ដែលមានកម្ពស់ ២,៨០ ម៉ែត្រ បណ្តោយប្រវែង៣,១០ម៉ែត្រ និងទទឹងជិត១ម៉ែត្រ ដែលច្នៃពីរណារយន្ត និងគ្រឿងម៉ូតូចំនួន ៣០០ ដែលអាជ្ញាធរប្រមូលបានពីបទល្មើសធនធានធម្មជាតិ នៅសួនឧទ្យានសែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី រយៈពេលខាងមុខនេះ។ នេះបើយោងតាមព័ត៌មានដែលលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រូបសំណាកសត្វដំរីនេះ ជាគម្រោងសាងសង់ឡើងដោយជាងនៅខេត្តកំពង់ស្ពឺ ដែលចំណាយពេលសាងសង់រយៈពេល៧ខែ និងមានការចូលរួមឧបត្ថម្ភ ថវិកាពីសប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះនិយាយថា ការដំឡើងរូបសំណាកសត្វដំរីនេះនៅខេត្តមណ្ឌលគិរី ដោយសារខេត្តនេះមានជាប់ទាក់ទងនឹងរឿងរ៉ាវសត្វដំរី ដែលកើតឡើងនៅអំឡុងឆ្នាំ ២០០៧ ត្រង់ចំណុចត្រពាំងឈូក (បច្ចុប្បន្ន នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក) ដែលដើមឡើយមានកូនដំរីឈ្មោលមួយក្បាល បានដើរជាន់អន្ទាក់ព្រានព្រៃដាច់ជើងម្ខាង ហើយត្រូវបានក្រុមអភិរក្សព្រៃឈើនិងសត្វព្រៃប្រទះឃើញហើយដឹកយកទៅសង្គ្រោះ នៅឧទ្យានសួនសត្វភ្នំ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ពេលនោះមកសត្វដំរីនោះត្រូវបានគេដាក់ឈ្មោះថា«ឈូក» បច្ចុប្បន្នសត្វដំរីនោះ មានជើងសិប្បនិមិត្ត ដែលអាចដើរបាន និងមានសុខភាពល្អដូចសត្វដំរីដទៃដែរ។
ការតាំងបង្ហាញរូបសំណាកសត្វដំរីនៅខេត្តមណ្ឌលគិរីនេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងមានគោលបំណងចង់ឲ្យសាធារណជនអាចទស្សនាសត្វដំរីដែលច្នៃពីរណាយន្ត និងគ្រឿងម៉ូតូផ្សេង ដែលសមត្ថកិច្ចជំនាញដកហូតបាន ពីបណ្តាស្នាក់ការដែនជម្រកសត្វព្រៃទាំង៥តំបន់ ក្នុងខេត្តមណ្ឌលគិរី។ ក្រសួងចង់ឲ្យពលរដ្ឋកុំប្រើប្រាស់រណារយន្ត ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស និងកាប់រុករានដីព្រៃ ដែលនាំឲ្យបំផ្លាញធនធានធម្មជាតិ ហើយងាកមកអភិរក្សសត្វដំរី ដើម្បីបង្កើនប្រាក់ចំណូលដល់វិស័យទេសចរណ៍ ក្នុងខេត្តមណ្ឌលគិរី។
បើតាម អ្នកនាំពាក្យក្រសួងបរិស្ថាន សត្វដំរីព្រៃជាង ៥០០ ក្បាលដែល ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅក្នុងនោះ ខេត្តមណ្ឌលគិរីមានប្រមាណជាង៣៧៥ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញមានដំរីចំនួនប្រមាណជិត ២០០ ក្បាល។ សត្វដំរីប្រមាណ៧០ក្បាលទៀត ជាដំរីដែលចិញ្ចឹមដោយអ្នកស្រុក។
អ្នកនាំពាក្យក្រសួងបរិស្ថានគូសបញ្ជាក់ថា ចំនួនសត្វដំរីព្រៃនៅកម្ពុជាក៏ដូចជា នៅប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងមានការធ្លាក់ចុះច្រើននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការធ្លាក់ចុះនេះក៏ដោយសារតែការបរបាញ់ខុសច្បាប់ ការបំផ្លាញជម្រកសត្វដំរី និងជម្លោះរវាងដំរី និងមនុស្ស ខណៈស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដាំ នៅជាប់នឹងតំបន់ការពារធម្មជាតិ ហើយពេលខ្លះដំរីមកស៊ីដំណាំ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រសួងបរិស្ថាន
រណារយន្ត
បទល្មើស
សំណាក
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម