រថយន្ត​ម៉ាក Mercedes V-Class ឆ្នាំ​2020 ផ្តល់​ជម្រើស​ច្រើន គ្មាន​ដែន​កំណត់ សម្រាប់​លោកអ្នក​
ជាតិ
រថយន្ត
រថយន្ត​ម៉ាក Mercedes V-Class ឆ្នាំ​2020 ផ្តល់​ជម្រើស​ច្រើន គ្មាន​ដែន​កំណត់ សម្រាប់​លោកអ្នក​
14, Oct 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បេស​សកម្ម​លើក​ទី​៥ កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ខេត្តសៀមរាប រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែតុលា តាមរយៈ​រថយន្ត Mercedes V-Class ឆ្នាំ 2020 ដ៏​ថ្មី​សន្លាង​មួយគ្រឿង ដែល​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​)​។ អ្នកតំណាង​របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដែល​បានរួម​ដំណើរ​ជាមួយ​ក្រុមការងារ​ក្នុង​បេសកកម្ម​លើក​ទី​៥ នេះ​បាន​ឲ្យ​ដឹងថា រថយន្ត Mercedes V-Class ឆ្នាំ 2020 ត្រូវបាន​រចនា​មក​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយបាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។​ទាំង​រូបរាង គុណភាព និង​តម្លៃ​គឺ​ល្អឥតខ្ចោះ​តែម្តង​។



​រថយន្ត V-Class ឆ្នាំ 2020 មាន​តួ​វែង មាន​ធំ​ទូលាយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​លោកអ្នក ដែលមាន​សមាជិកគ្រួសា​រ​ច្រើន​អាចធ្វើ​ដំណើរ​រួមគ្នា ទៅកាន់​ទីជិត​ឆ្ងាយ​បាន​ដោយ​រីករាយ និង​សុវត្ថិភាព​។ រថយន្ត​ប្រភេទ​យន្ត V-Class សេ​រ៊ី​ឆ្នាំ 2020 នេះ ក៏​សាក​សម​សម្រាប់​អ្នកធ្វើ​ធុរកិច្ច​ផងដែរ ដោយ​រថយន្ត​នេះ​មាន​កៅអី​នៅ​ផ្នែក​កណ្តាល​ដែល​អាច​បត់បែន​បាន​។ ដូច្នេះ​លោកអ្នក​អាចធ្វើ​កិច្ចការងារ​នៅក្នុងពេល​ដំណើរ​ក៏បាន​, ប្រជុំ​ការងារ​ក៏បាន ទទួលទាន​អាហារ​ក៏បាន​។



​មិន​ត្រឹមតែ​ផ្តល់នូវ​ផាក​សុភាព និង​ងាយស្រួល ប៉ុណ្ណោះ​ទេ រថយន្ត​Mercedes V-Class ឆ្នាំ 2020 ដែល​ប្រើ​សាំង​មួយ​ប្រភេទ​នេះ មាន​កម្លាំង​ស្ទុះ​ខ្លាំង ហើយ​ថែមទាំង​មាន​ភាព​សន្សំសំចៃ​មិនគួរ​ឲ្យ​ជឿ​ថែម​ទៀតផង ដោយ​រថយន្ត​ដ៏​ទំនើប​នេះ ស៊ីសាំង​ត្រឹមតែ ៦​លីត្រ ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ ១០០​គីឡូម៉ែត្រ​។

​ដើម្បី​ជ្រាប​លម្អិត​ពី​លក្ខណៈពិសេស​របស់​រថ​យន្ត​ប្រណិត ម៉ាក​Mercedes V-Class សេ​រ៊ី ឆ្នាំ 2020 សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​ក្រុមការងារ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» និង​អ្នកតំណាង​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដូចតទៅ​៖



​សាល​តាំង​បង្ហាញ​រថយន្ត​ប្រណិត Mercedes-Benz របស់​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ស្ថិតនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរ​សព្ទ​ទៅកាន់​លេខ ០១៧ ២៣១ ៤៨៨ និង ០២៣ ២៣១ ៤៨៨៕














Tag:
 Mercedes
  V-Class
 StarAutoCambodia
  រថយន្ត​
 ​យានយន្ត​
 ​ស្តារ អូ​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com