ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺបំពង់ក ត្រូវចៀសឲ្យផុតពីអាហារទាំងនេះ
× ដឹងទេថាអ្នកគួរចៀសវាងអាហារអ្វីខ្លះនៅពេលជួបប្រទះបញ្ហាឈឺបំពង់ក? ក៏ព្រោះតែអាហារមួយចំនួនអាចបណ្ដាលអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើងនោះការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទានគឺចាំបាច់ណាស់។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងកំឡុងពេលឈឺបំពង់ក ៖
១. ផ្លែឈើរសជាតិជូរ
នោះក៏ព្រោះតែផ្លែឈើរសជាតិជូរ ពិសេសផ្លែម្នាស់ ស្ត្របឺរី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមានផ្ទុកជាតិអាស៊ីតខ្ពស់ដែលអាចនឹងធ្វើឲ្យបំពង់ករមាស់ឈឺកាន់តែខ្លាំង។
២. ប៉េងប៉ោះ
ប៉េងបោះក៏មានផ្ទុកជាតិអាស៊ីតខ្ពស់ដែលមិនល្អសម្រាប់បំពង់ក កំពុងឈឺផងដែរ។
៣. អាហារហឹរ
ការទទួលទានអាហារហឹរកំឡុងពេលឈឺបំពង់កនឹងធ្វើឲ្យអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។
៤. អាហាររឹង
អាហាររឹង ឬស្រួយអាចធ្វើឲ្យការឈឺចាប់កាន់តែកើនឡើងខណៈដែលវាបង្កការកកិតខ្លាំងនឹងបំពង់ក។ការទទួលទានអាហារប្រភេទនេះក៏ធ្វើអោយអាការៈឈឺបំពង់កយូរជាសះស្បើយផងដែរ។
៥. កាហ្វេនិងគ្រឿងស្រវឹង
ភេសជ្ជៈទាំងពីរនេះមិនត្រឹមតែអាចបង្កការរលាកបន្ថែមលើបំពង់ក ប៉ុន្តែក៏ធ្វើឲ្យរាងកាយខ្វះជាតិទឹកដែលនឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានមួយ
រយៈសិន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com