អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Vivo Nex 3 ប្រកាស​ចេញលក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​
15, Oct 2019 , 11:01 am        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន vivo នៅ​ប្រទេស​កម្ពុជា បានប្រកាស​ចេញលក់​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី vivo Nex 3 នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​តម្លៃ 899 ដុល្លារ​។ vivo Nex Series ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា គឺជា​ស្មា​ត​ហ្វូ​ន ដែលមាន​ភាព​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​របស់​ក្រុមហ៊ុន vivo បន្ទាប់ពី​ការបង្ហាញ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន vivo Nex S ដែលមាន​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ផុស​ឡើង និង​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់​ដែល​បង្ហាញ​វត្តមាន​កាលពី​ឆ្នាំ​មុននេះ​។ ពេលនេះ ក្រុមហ៊ុន បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ឌែ​ល​ដូចជា Vivo Nex 3 ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ជាច្រើន ដែល​ស្រដៀង​គ្នា​ទៅនឹង​ម៉ូ​ឌែ​ល​ជំនាន់​មុន​របស់​វា​ផងដែរ​។ សម្រាប់​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី​ចុងក្រោយ គឺមាន​ភ្ជាប់​ជាមួយនឹង​បន្ទះ​ឈី​ប Snapdragon 855 Plus​។​

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo Nex 3 នេះ នឹងមាន​ការពង្រឹង​ទៅលើ​ប្រព័ន្ធ​ថតរូប​សម្រាប់​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​នេះ​ផងដែរ ដែលមាន​កាមេរ៉ា​ខាងក្រោយ 3 គ្រាប់​ដែលមាន​ទំហំ (64MP Main, 13MP Telephoto, 13MP Ultra-Wide)​។ សម្រាប់​សេន​ស័​រ​កាមេរ៉ា​នេះ​អាចធ្វើ​ការថត​រូបភាព​ច្បាស់​នៅក្នុង​កម្រិត​ខ្ពស់ និង​សេន​ស័​រ​ដែលមាន​ទំហំ 1/1.171-inches  បើ​ធៀប​ជាមួយនឹង​សេន​ស័​រ​ស្តង់ដារ​ដែលមាន​ទំហំ 1/2.55-inch Sensor​។ អ្នក​អាច​មើលឃើញ​នូវ​ភិ​ច​សែ​ល 0.8 micron pixels នៅលើ​កាមេរ៉ា​ទំហំ 48MP ផងដែរ​។​



​ស្មា​ត​ហ្វូ​ន Vivo Nex 3 នេះ ត្រូវបាន​ក្រុមហ៊ុន​បំពាក់​នូវ​កាមេរ៉ា​ខាងមុខ​ផុស​ឡើង ហើយ​យើង​ក៏​ឃើញ​នូវ​ការ​ឌី​ហ្សា​ញ​ដូចគ្នា​ផងដែរ សម្រាប់​ពេលនេះ​ជាមួយនឹង​កាមេរ៉ា​ខាងមុខ​ទំហំ 16MP sensor និង​ភ្លើង LED Flash ផងដែរ​។ ក្រុមហ៊ុន vivo បាន​និយាយថា កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ពិត​ជាមាន​សមត្ថភាព​ខ្ពស់ ដោយ​អាចធ្វើ​ការថត​រូបភាព​បាន​យ៉ាង​ល្អ​ជាង​ម៉ូ​ដែល​មុនៗ ហើយ​ជាមួយនឹង​ការប្រើប្រាស់​នូវ​កាមេរ៉ា​ផុស បានធ្វើឱ្យ​ការ​ឌី​ហ្សា​ញ​អេក្រង់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​សភាព​ពេញលេញ​ទំហំ​ធំ​ដល់​ទៅ 6.89-inch curved OLED (2256x1080 ដែលមាន​ទំហំ 99.6% បើ​ធៀប​នឹង​តួខ្លួន​។ ក្រុមហ៊ុន vivo បាន​បញ្ជាក់ថា អេក្រង់​ដ៏​ពិសេស​នេះ គឺមាន​សមត្ថភាព​ខ្ពស់ អាច​ប្រើប្រាស់​សម្រាប់​ទទួល​នូវ​សារ​រំលឹក​អ្នកប្រើប្រាស់​ថែមទៀត​ផង​។​



​ជាមួយនឹង​ការ​រចនា​អេក្រង់​ទឹកធ្លាក់​របស់​ស្មា​ត​ហ្វូ​ន​នេះ បាន​បង្ហាញថា ប៊ូ​តុង​ដែល​នៅ​ចំហៀង​ជាច្រើន គឺ​ពិបាក​នៅក្នុង​ការបំពាក់​ទៅលើ​ស្មា​ត​ហ្វូ​ន​នេះ ដូចនេះ  ក្រុមហ៊ុន vivo ត្រូវធ្វើ​ការច្នៃប្រឌិត​ទៅ​លើ​ប៊ូ​តុង​នេះ ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន vivo Apex ផងដែរ​។ ក្រុមហ៊ុន vivo អាច​នឹង​ប្រើប្រាស់​នូវ​ប៊ូ​តុង​តូច​មួយ​នៅ​ស្ថិត​ផ្នែក​ខាងលើ​របស់​ស្មា​ត​ហ្វូ​ន​នេះ​។ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន vivo នេះ គឺមាន​រ៉េ​ម​ទំហំ 8GB និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ហើយ​និង​មាន​ថាមពល​ថ្ម​កម្លាំង 4,500mAh​និង​បច្ចេកវិទ្យា 22W Super FlashCharge ថែម​ទៀតផង​៕

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com