ជាតិ
ពីនេះ ពីនោះ
«ស្រដី»ប្រើជាកិរិយាសព្ទ ចំណែក«សម្តី»ប្រើជានាមសព្ទ 
×![]()
សៀវភៅវចនានុក្រមខ្មែររបស់សម្តេចសង្ឃ ជួន ណាត បានបញ្ជាក់ពាក្យ«ស្រដី»ជាកិរិយាសព្ទ និង«សម្តី»ជានាមសព្ទ។ ពាក្យទាំងពីរនេះសំដៅលើការនិយាយស្តីដូចគ្នា។
ខឹងកុំស្រដី នៅឲ្យស្ងៀមធ្វើវ្ហី ត្រជាក់ត្រជំចិត្តថ្លើម។ ត្រង់ឃ្លាដែលមានពាក្យ«ស្រដី» នេះបញ្ចាក់ថាពាក្យ«ស្រដី»ជាកិរិយាសព្ទ មានន័យថា ស្តី,និយាយ,ថា។
កាលណាគេប្រើពាក្យ«សម្តី»ឬសរសេរជា«សំដី»ចង់បញ្ជាក់ថាវាជានាមសព្ទ ដែលមានន័យថា ពាក្យដែលស្តី,ដែលនិយាយ,ភាសា។ ឧទាហរណ៍៖ សម្តីពីរោះ,សម្តីទន់,ចេះសម្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com