ជាតិ
សង្គមជាតិ
វៀតណាមនឹងបញ្ជូនគ្រូមកបណ្តុះបណ្តាលផ្នែកអធិការកិច្ចនៅកម្ពុជា ក្នុងជំនួបទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា រវាងលោកស្រី ម៉ែន សំអន និងភាគីវៀតណាម
× ភ្នំពេញ៖ ភាគីវៀតណាមនឹងបញ្ជូនគ្រូជំនាញសម្រាប់បណ្តុះបណ្តាលផ្នែកអធិការកិច្ចនៅកម្ពុជា។ គម្រោងបញ្ជូនគ្រូមកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានស្នើទៅលោក ឡេ មិញខាយ អគ្គអធិការនៃអគ្គលេខាធិការដ្ឋានអធិការកិច្ចវៀតណាម នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១៥ តុលា។
មុននឹងសម្រេចសំណើឲ្យវៀតណាមបញ្ជូនគ្រូមកបង្រៀនផ្នែកអធិការកិច្ចនៅកម្ពុជាក្នុងរយៈពេលខ្ចីនេះ ភាគីទាំងពីរក៏ធ្លាប់បានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០៥រួចមកហើយ ដែលស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច។ ក្នុងនោះភាគីវៀតណាម ក៏សន្យាថានឹងជួយពង្រឹងផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយខ្លឹមសារ ដល់ការងារអធិការកិច្ចនៅកម្ពុជា។
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានអញ្ជើញថ្នាក់ដឹកនាំប្រតិភូវៀតណាមមកទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងអធិការកិច្ចរវាងភាគីទាំងពីរក្នុងការទប់ស្កាត់អំពើពុករលួយ និងភាពអសកម្មនានា៕
Tag:
វៀតណាម
គ្រូ
អធិការកិច្ច
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com