ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អា​ការៈឈឺ​សរសៃ​មែន​ទេ​? កុំ​រំលង​អាហារ​ទាំងនេះ​
23, Sep 2023 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អា​ការៈឈឺ​សរសៃ​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស​ជាច្រើន​។ អាកា​រៈ​នេះ​អាច​កើតឡើង​ដោយសារ​ជំងឺ​សរសៃ sciatica ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ដែល​បណ្ដាល​ឲ្យ​មានការ​ខូចខាត​ដល់​ស​រ​សៃ​ប្រសាទ​។ ប៉ុន្តែ​កុំ​បារម្ភ​! អា​ការៈឈឺ​សរសៃ​អាច​ត្រូវបាន​ទប់ស្កាត់ និង​ព្យាបាល​បាន​យ៉ាង​ងាយ​តាមរយៈ​ការរួមបញ្ចូល​អាហារ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ស្កាត់​ព្យាបាល​អា​ការៈឈឺ​សរសៃ ៖

១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C
​ក្រៅពី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​ហើយ​នោះ វីតាមីន C ក៏​ជួយ​បំបាត់​អា​ការៈឈឺ​សរសៃ​ និង​ជួសជុល​សរសៃប្រសាទ​ដែល​ខូចខាត​ឡើងវិញ​ផងដែរ​។​

២. ស្ត្រ​បឺ​រី​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​បង្កបញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​អា​ការៈឈឺ​សរសៃ​។ អាហារ​ដែលមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​អាចជួយ​ពង្រឹង​សរសៃប្រសាទ​កាត់បន្ថយ​អា​ការៈឈឺ​ចាប់បាន​យ៉ាង​ប្រសើរ​។​

៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
​ត្រី​សម្បូរ​ខ្លាញ់ និង​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ រួមទាំង​សរសៃប្រសាទ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​សរសៃ​ដោយ​ទប់ស្កាត់​ការបំផ្លាញ​លើ​សរសៃប្រសាទ​ផងដែរ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៤. ស៊ុត​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន B12 ដែល​ជួយ​ជួសជុល​ជាលិកា​ដែល​ខូចខាត​ជាពិសេស​នៅពេលដែល​អ្នក​លើក​អ្វី​ធ្ងន់ៗ​។ វីតាមីន B12 ក៏​ជួយ​ក្នុងការ​ពង្រឹង​សរសៃប្រសាទ និង​ផ្ដល់​ភាព​ធូរស្បើយ​ដល់​អា​ការៈឈឺ​សរសៃ​ផងដែរ​។​

៥. ទឹក​
​ការទទួល​ទាន​ទឹក​អោយបាន​គ្រប់គ្រាន់​មិនតិចជាង ២ លីត្រ​ក្នុង​មួយថ្ងៃ​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ និង​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​អា​ការៈឈឺ​សរសៃ​បាន​យ៉ាង​ប្រសើរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com