ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ពីរ​ស្ថាប័ន Aung La N Sang ផ្ដោតលើ​ប្រកួត​ទម្ងន់ Middleweight
18, Oct 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី

​បន្ទាប់ពី​វ៉ៃ​កីឡាករ​ហ្វីលីពីន Brandon Vera ឲ្យ​ចុះចាញ់​ទឹក​ទី​២ នៅ​សង្វៀន ONE: CENTURY ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE World Champion ពីរ​ស្ថាប័ន​របស់​មី​យ៉ាន់​ម៉ា Aung La N Sang រហស្សនាម «The Burmese Python» កំពុង​ផ្ដោតលើ​ការប្រកួតប្រជែង​ក្នុង​ប្រភេទ​ទម្ងន់​បន្ទាប់​ទៀត​គឺ Middleweight​។



Aung La N Sang ទើបតែ​ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Champion បាន​ដោយ​ជោគជ័យ​កាល​ថ្ងៃអាទិត្យ​កន្លងទៅ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ វា​ជាការ​ប្រកួតប្រជែង​ដ៏​ធំ​សម្បើម​សម្រាប់​កូនសិស្ស​គុន​ចម្រុះ​មកពី​ក្លិប Hard Knocks 365 ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ទូទាំង​ពិភពលោក​ពេល​ឈ្នះ Vera ដែលមាន​មាឌធំ​ជាង​ខ្លួន ប៉ុន្តែ «The Burmese Python» អាចធ្វើ​ឲ្យ កីឡាករ​ហ្វីលីពីន​ចុះចាញ់​ដោយ​ផ្ដួល​ទៅ​ក្តារ​រេញ និង ប្រើ​កណ្ដាប់ដៃ​ឆ្វេង​រហូតដល់ ១០ ដៃ មុន​អាជ្ញាកណ្ដាល​បញ្ឈប់​។ 



«​វា​ពិតជា​ខុសគ្នា​មែន​លើ​មាឌ ប៉ុន្តែ​ខ្ញុំ​បាន​និយាយថា ខ្ញុំ​បាន​ហ្វឹកហាត់​ក្នុង​ទម្ងន់ heavyweights ដែល​អាចធ្វើ​មើលឃើញ Brandon តូច​។ គេ​ខ្ពស់​រហូតដល់ ១,៩១ សង់ទីម៉ែត្រ​។ ពេល​ខ្ញុំ​ឡាំ​គ្នា​ជាមួយ​គីឡូ​ធ្ងន់​ជាង ខ្ញុំ​ធ្វើ​បានល្អ​។ ខ្ញុំ​រៀបចំ​បានល្អ​»​។ «The Burmese Python» ថ្លែង​បែបនេះ​។

Aung La N Sang បាន​រក្សា​ក្បាច់​គួបផ្សំ​គ្នា​ទាំង​ដៃជើង​បានល្អ​, មិនបង្កើត​ឱកាស​ដល់​គូប្រកួត​, និង វ៉ៃ​ចេញ​ខ្លីៗ​បានល្អ​ណាស់​។ រឿងរ៉ាវ​ទាំងនេះ​ត្រូវបាន​ជើង​ខ្លាំង​មកពី មី​យ៉ាន់​ម៉ា បញ្ជាក់ថា ៖« វា​ជា​ផ្នែក​នៃ​ផែនការ​រៀបចំ ដាក់​សម្ពាធ​លើ Vera ទប់​រង​កណ្ដាប់ដៃ​រប​ស់​គេ និង ដាក់​សម្ពាធ​ហើយ​សង​លឿនៗ កុំ​ឲ្យ​គេ​ដកឃ្លា​»​។



​ជើង​ខ្លាំង​គុន​ចម្រុះ​បន្តថា ៖«​យើង​បាន​ហ្វឹកហាត់ ឡាំ​គ្នា និង ត្រៀម​រួចស្រេច​សម្រាប់​ការប្រកួត​ទល់នឹង Vera ដើម្បី​ឲ្យ​ច្បាស់​ចំពោះ​តិក​និក​របស់​យើង​។ យើង​រៀបចំ ៦ ខែ សម្រាប់​ព្រឹត្តិការណ៍​នេះ​។ វា​លំបាក​ណាស់ ប៉ុន្តែ​យើង​បានធ្វើ​វា​ឲ្យ​កើតឡើង​យ៉ាង​ជោគជ័យ​»​។ កីឡាករ​វ័យ ៣៤ ឆ្នាំ រៀបរាប់ថា​៖«​ខ្ញុំ​មានការ​គោរព​ដល់ Vera ច្រើន​។ នេះ​ជាការ​ប្រកួត​គុន​ចម្រុះ​។ ប៉ុន្តែ​យើង​ត្រូវ​ផ្ដោតលើ​ការប្រកួត​គ្រប់ពេល​។ យើង​ជា​គូប្រជែង ប៉ុន្តែ ចុងបញ្ចប់​គឺ​យើង​ធ្វើ​វា​ដើម្បី​តែ​ការរស់នៅ​ប៉ុណ្ណោះ​។ ខ្ញុំ​ធ្វើ​វា​ដើម្បី​គ្រួសារ​របស់ខ្ញុំ ហើយ​រូបគេ​ធ្វើ​ដើម្បី​គ្រួសារ​របស់គេ​។ ដូច្នេះ​យើង​ជា​មិត្ត​ភ័ក្ដិ នឹង​គ្នា​បន្ទាប់ពី​ការប្រកួត​។ ប៉ុន្តែ​ពេល​យើង​នៅលើ​សង្វៀន យើង​ជា​គូប្រកួត​»​។

Aung La N Sang បាន​សារភាពថា  ៖«Brandon ជា​និមិត្តរូប​របស់ខ្ញុំ​។ ខ្ញុំ​ជា​អ្នកគាំទ្រ​ងប់ងុល​ម្នាក់​របស់ Vera ហើយ​ពេល​ដល់​ចំណុច​នេះ​ក៏​វា​ជា​កិត្តិយស​ធំធេង​របស់ខ្ញុំ​ដែរ​។ រឹតតែ​កិត្តិយស​ទៅទៀត វា​ជាការ​ប្រកួត​គូ​ឯក​ប្រចាំ​សង្វៀន​លំដាប់​ពិភពលោក ដែល​មិន​នឹកស្មាន​ដល់​»​។



​ពេលនេះ Aung La N Sang បាន​ការពារ​ខ្សែក្រវាត់ ONE Light Heavyweight World Title យ៉ាង​ជោគជ័យ និង ដាក់​គោលដៅ​បន្តទៅ​ប្រកួតប្រជែង​ផ្សេងទៀត​។ បន្ទាប់ពី​ជ័យជម្នះ​ធំធេង​នៅ​កម្មវិធី ONE: CENTURY បុរស​ជំនាញ​វាយ​គូប្រកួត​ឲ្យ​សន្លប់​រូបនេះ​ផ្ដោតលើ ប្រភេទ​ទម្ងន់ Middleweight ក្នុងការ​ប្រកួត​ថ្ងៃមុខ​។ Aung La N Sang បញ្ជាក់ថា មាន​កីឡាករ​ទម្ងន់ middleweight ជាច្រើន​ដែល​ត្រូវ​ប្រកួត​ជាមួយ ហើយ​ត្រូវតែដើរ​តាម​ការគ្រោងទុក​។

​ជា​ចុងក្រោយ​មុន​ចាក​ចេញពី​សង្វៀន ល្បីល្បាញ Ryogoku Kokugikan, Aung La N Sang បាន​ផ្ញើ​សារ​ដល់​អ្នកគាំទ្រ​នៅ​មី​យ៉ាន់​ម៉ា​ថា ៖«​អរគុណ​ច្រើន​មែនទែន ពេលណា​ខ្ញុំ​ចេញ​ក្រៅ ខ្ញុំ​តែងតែ​ឮ​ពី​អ្នកគាំទ្រ​នៅ​មី​យ៉ាន់​ម៉ា គាំទ្រ​ខ្ញុំ ហើយ​វា​បានផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំងចិត្ត​មហាសាល​។ ខ្ញុំ​ចង់​រក្សា​កម្លាំងចិត្ត​នេះ សម្រាប់​អ្នកជំនាន់ក្រោយ​របស់​កីឡាករ​មី​យ៉ាន់​ម៉ា និង ប្រជាជន​មី​យ៉ាន់​ម៉ា ដើម្បី​ក្លាយជា​មនុស្ស​ល្អ​។ អរគុណ​ខ្លាំង​ដល់​អ្នក​រាល់គ្នា​»​។

​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: DAWN OF VALOR នៅ​ថ្ងៃទី ២៥ តុលា​ខាងមុខ​ពី​ប្រទេស ឥណ្ឌូណេស៊ី ចាប់ពី ៧​ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App , YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕

© រក្សាសិទ្ធិដោយ thmeythmey.com