បញ្ហា​តឹង​ច្រមុះ​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បញ្ហា​តឹង​ច្រមុះ​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
19, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​អាច​បណ្ដាល​ឲ្យ​មាន​អាកា​រៈ​តឹង​ច្រមុះ​ពិបាក​ដកដង្ហើម​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​អាច​ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​បំបាត់​អាកា​រៈ​តឹង​ច្រមុះ​ឆាប់រហ័ស ៖

១. ខ្ញី​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ស្ងោរ​ខ្ញី​ដែល​កោស​សំបក​រួច​ចំនួន​សមល្មម​ក្នុង​ទឹក​ធម្មតា​សម្រាប់​រយៈពេល ២០ នាទី​។ បន្ទាប់មក​យក​ក្រណាត់​ស្អាត​មួយ​ត្រាំ​ក្នុង​ទឹក​ខ្ញី​។ ទុក​ឲ្យ​ត្រជាក់​បន្តិច​សឹម​យក​​ក្រណាត់​នេះ​ស្អំ ឬ​គ្រប​លើ​មុខ ខណៈ​គេង​ដាក់​ក្បាល​រាង​ខ្ពស់​បន្តិច​សម្រាប់​រយៈពេល ១៥ នាទី​។ អ្នក​ក៏​អាច​ទទួលទាន​តែ​ខ្ញី​ផងដែរ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ឆាប់រហ័ស​។​

២. ម៉ាស្សា​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ថ្នមៗ​កន្លែង​ដែល​ទទួលរង​ផលប៉ះពាល់​ដើម្បី​បង្កើន​ចរន្តឈាម​ក្នុង​ច្រមុះ​កាត់បន្ថយ​ការឈឺចាប់​និង​អាកា​រៈ​តឹង​ច្រមុះ​។ ចូរ​ដាក់​ម្រាម​ចង្អុលដៃ​លើ​គែម​ផ្នែក​ខាងក្រៅ​នៃ​រន្ធ​ច្រមុះ បន្ទាប់មក​សង្កត់​ទប់​លើ​គល់​ច្រមុះ​សម្រាប់​រយៈពេល ៣០ វិនាទី​។ បន្ថយ​កម្លាំង​សង្កត់​វិញ រួច​អនុវត្ត​ម្ដងទៀត​។​

៣. ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ កូរ​ឲ្យ​សព្វ​សឹម​ក្រេប​ម្ដង​បន្តិចៗ​។​

៤. ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​

​ការ​ទទួលទាន​ទឹកបាន​ច្រើន​គ្រប់គ្រាន់​ជួយ​ពង្រា​វ​ស្លេស ឬ​សំបោរ​ដែល​ជួយ​ឲ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​។ ដូច្នេះ​ចូរ​ដ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ដល់ ១០ កែវ​ក្នុង​មួយថ្ងៃ អ្នក​ក៏​អាច​ទទួលទាន​ទឹកតែ ឬ​ទឹក​ផ្លែឈើ​ស្រស់ៗ​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com