អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Confirel ប្រើ«ស្មុគស្លឹកត្នោត»ខ្ចប់ម្រេច
× ភ្នំពេញ៖ ប្រសិនបើអាចជៀសវាងការប្រើប្រាស់ប្លាស្ទិកបាន ក្រុមហ៊ុនកសិ-ចំណីអាហារ Confirel ត្រូវតែជៀសវាងដាច់ខាត។ ជាក់ស្តែង ក្រុមហ៊ុនមួយនេះ បានផលិតរួចហើយ«ស្មុគស្លឹកត្នោត»ដើម្បីខ្ចប់ម្រេចកំពតលក់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
«ថែរក្សាបរិស្ថាន និងជួយលើកកម្ពស់ជីវភាពកសិករ»។ នេះ គឺជាគំនិតដើមរបស់ក្រុមហ៊ុន Confirel។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បានកែច្នៃផលិតផលកសិកម្មខ្មែរជាច្រើនប្រភេទ ក្នុងនោះមាន៖ តែម្រេចកំពត ម្រេចគ្រប់ប្រភេទ ទឹកជ្រលក់ ស្រាទឹកត្នោត ទឹកខ្មេះ ស្ករត្នោត។ល។ ផលិតផលក្រុមហ៊ុន ខនហ្វីរេល (Confirel) សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពដោយស្ថាប័នអន្តរជាតិ។
លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុន Confirel បានបញ្ជាក់ប្រាប់សារព័ត៌មានអេឡិចត្រូនិក Thmeythmey.com ថា ដំបូងឡើយ ក្រុមហ៊ុនមានបំណងប្រើប្រាស់សក្តានុពលដើមត្នោតខ្មែរឲ្យអស់លទ្ធភាព ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចចិត្តឲ្យកសិករចំនួន៥០គ្រួសារនៅក្នុងខេត្តកំពត និងតាកែវ ផលិតស្មុគដើម្បីខ្ចប់ម្រេចរបស់ក្រុមហ៊ុន Confirel។ ស្របពេលជាមួយនេះ ក្រុមហ៊ុន ក៏បានគិតគូពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែរ ព្រោះ ប្លាស្ទិកបង្កផលបះពាល់ច្រើនដល់បរិស្ថានច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com