ជាតិ
រថយន្ត
វីដេអូ
រថយន្ត V-Class ឆ្នាំ​2020 នាំ​អ្នកកាសែត ស្វែងរក​«​កំណប់​អាថ៌កំបាំង​»​លើ​កំពូលភ្នំ​គូលែន​
21, Oct 2019 , 6:39 pm        
រូបភាព
​សៀមរាប​៖ រថយន្ត Mercedes-Benz ប្រភេទ V-Class ឆ្នាំ​2020 មួយគ្រឿង បាន​នាំ​ក្រុម​អ្នកសារព័ត៌មាន ThmeyThmey និង Fresh News ទៅ​ស្វែងរក​កំណប់​អាថ៌កំបាំង​នៅ​ទឹកដី​ទីក្រុង​ប្រាសាទ នា​ខេត្តសៀមរាប​ចំនួន ២​យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧-៩ ខែតុលា ឆ្នាំ​២០១៩​នេះ​។ ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នេះ រថយន្ត V-Class ឆ្នាំ 2020 ដែលមាន​តួ​វែង មាន​ទំហំ​ធំ​ទូលាយ បានផ្តល់​ភាពងាយស្រួល​ដល់​ក្រុមការងារ ធ្វើដំណើរ​លើផ្លូវ​ដ៏​វ័យ​ឆ្ងាយ ប្រកបដោយ​ផាសុខភាព​និង​សុវត្ថិភាព​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ជាមួយ​លោក ណន ពេជ្រ តំណាង​ក្រុមហ៊ុន Star Auto Cambodia ដែល​នាំចូល​ផ្តាច់មុខ​នូវ​រថយន្ត Mercedes-Benz គ្រប់​ប្រភេទ​ក្នុងប្រទេស​កម្ពុជា ដូចតទៅ​៖



​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នា​ខេត្តសៀមរាប រថយន្ត Mercedes V-Class ឆ្នាំ​2020 បាន​នាំ​ក្រុមការងារ​ទៅកាន់​គោលដៅ​សំខាន់​ដូចជា ប្រាសាទអង្គរវត្ត​, ភ្នំ​គូលែន​, តំបន់​អូរ​ថ្ម​ដាប់ និង​ប្រាសាទបេង​មាលា​ជាដើម​។ បើតាម​លោក ណន ពេជ្រ តំណាង​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ដែល​បានរួម​ដំណើរ​ជាមួយ​ក្រុមការងារ​ក្នុង​បេសកកម្ម​លើក​ទី​៥ នេះ​បាន​លើកឡើងថា រថយន្ត​ដែល​ស៊ីសាំង​ត្រឹមតែ ៦​លីត្រ ក្នុង​រយៈ​ចម្ងាយ ១០០​គីឡូម៉ែត្រ​នេះ បាន​រចនា​មក​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយបាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ទាំង​រូបរាង គុណភាព និង​តម្លៃ​គឺ​ល្អឥតខ្ចោះ​តែម្តង​។​



​លោក ណន ពេជ្រ បញ្ជាក់ថា ក្រៅពី​ផ្ដល់​ភាពងាយស្រួល​ដល់​ក្រុមគ្រួសារ​ដែលមាន​សមាជិក​ច្រើន រថយន្ត V-Class ឆ្នាំ​2020 នេះ ក៏​សាក​សម​សម្រាប់​អ្នកធ្វើ​ធុរកិច្ច​ផងដែរ ដោយ​រថយន្ត​នេះ​មាន​កៅអី​នៅ​ផ្នែក​កណ្តាល​ដែល​អាច​បត់បែន​បាន​។ ជាមួយគ្នានេះ លក្ខណៈពិសេស​របស់រ​ថយ​ន្ត V-Class ឆ្នាំ​2020 គឺមាន​ភ្លើងពណ៌​ចំនួន ៣ អម​ជាមួយ Speaker ដ៌​ស្រស់ស្អាត​។ បន្ថែម​លើ​នេះ រថយន្ត V-Class សេរី​2020​នេះ មាន​កាំ​មេ​រ៉ា​ចំនួន ៤​គ្រាប់ ទាំងមុខ ទាំងក្រោយ និង​សងខាង​រថយន្ត​។​

​សូមបញ្ជាក់ថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​



​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕












Tag:
 Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com