ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កម្ចាត់​ខ្លាញ់​ក្បាលពោះ​ឆាប់រហ័ស ជាមួយ​បន្លែ​ធម្មតាៗ​ទាំងនេះ​
25, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ក្បាលពោះ​ជា​ផ្នែក​ដែល​ពិបាក​កម្ចាត់​ចេញ​បំផុត​មួយ​ក្នុង​រាងកាយ ស្រទាប់​ខ្លាញ់​ច្រើនតែ​បង្កឡើង​ដោយសារ​ជម្រើស​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ​។ ថា​តើន​រណា​ទៅ​មិន​ចង់បាន​រាង​ស្លី​ម​ស្អាត​នោះ​? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់ ឬ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បែប​ងាយៗ ហើយ​ទទួលបាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ​?



​មិន​ពិបាក​ឡើយ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ព្យាយាម​ទទួលទាន​បន្លែ​មួយចំនួន​ដែល បង្ហាញជូន​ខាងក្រោម​នេះ ៖

១. ការ៉ុត​

​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ភ្នែក និង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ការ៉ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សរសៃ​ដែល​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ឆាប់រហ័ស ហើយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​។​

២. ត្រសក់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ត្រសក់​ថែមទាំង​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​គ្រប់គ្រង​ទម្ងន់ និង​កម្ចាត់​ខ្លាញ់​ដែល​លើស​។ ត្រសក់​ជា​ជម្រើស​នៃ​បន្លែ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។​

៣. បន្លែ​ស្លឹក​បៃតង​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ុន្តែ​កាឡូរី​និង​កាបូ​អ៊ី​ដ្រា​ត​ទាប​ដែល​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​។​

៤. ខ្ទឹមបារាំង​

​មាន​ផ្ទុក​កាឡូរី​ទាប​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​ការ​សម្រក​ទម្ងន់​។​

៥. ល្ពៅ​

​មាន​ផ្ទុក​ជាតិ​សរសៃ dietary ខ្ពស់ ប៉ុន្តែ​កាឡូរី​ទាប​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់​ឆាប់រហ័ស និង​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​និង​វីតាមីន​ដែល​សំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។​

៦. ប៉េងប៉ោះ​

​មាន​ផ្ទុក​កាល់ស្យូម និង​វីតាមីន C ដែល​ជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​យ៉ាង​ប្រសើរ​។​

៧. ខ្ទឹមស​

​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ខ្ទឹម​សមាន​ប្រយោជន៍​ណាស់​ក្នុងការ​ដុតបំផ្លាញ​ខ្លាញ់​ក្បាលពោះ​? ខ្ទឹម​សមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ភាពធាត់​ជ្រុល​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​តោង​ជាប់​នឹង​រាងកាយ​។ លើសពីនេះទៅទៀត ការ​ទទួលទាន​ខ្ទឹមស​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។ អ្នក​អាច​បន្ថែម​ខ្ទឹមស​ក្នុង​អាហារ ឬ​ទំពា​ខ្ទឹមស​មួយ​កំពឹស​រាល់​ព្រឹក ប្រសិនបើ​អ្នក​មិន​ចាញ់​ក្លិន និង​រសជាតិ​របស់​វា​។​

៨. ខ្ញី​

​ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធភាព​បង្កើន​ការរំលាយ​អាហារ និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com