ជាតិ
ពីនេះ ពីនោះ
ការប្រើ​«​ប្រដៅ​»​មានន័យ​ខុសពី​ការប្រើ​«​បណ្តៅ​»​ត្រង់ណា​?
24, Sep 2023 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​កាលណា​គេ​ប្រើពាក្យ​«​ប្រដៅ​»​បង្ហាញថា​វា​ជា​កិរិយាសព្ទ តែបើ​គេ​ប្រើពាក្យ​«​បណ្តៅ​»​នោះ​វា​ជា​នាមសព្ទ​។



​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​លើកឡើងថា​ពាក្យ​«​ប្រដៅ​» សម្រាប់​និយាយ​ទូ​នា្ម​ន​,​ស្តីថា​,​ក្រើនរំលឹក​,​ឲ្យ​ឱវាទ​,​បង្វឹក​។ គ្រូ​ប្រដៅ​កូនសិស្ស ព្រោះ​ចង់​ឲ្យ​សិស្ស​ល្អ​។

​បើជា​ចំណោទ បញ្ឆិតបញ្ឆៀង​ប្រៀបប្រាយ​ចោទ​ឲ្យ​រក ឲ្យ​ស្រាយ​ឈ្មោះ​អ្វីមួយ នោះ​បញ្ជាក់ថា​វា​ជា​នាមសព្ទ​នៃ​ពាក្យ​«​បណ្តៅ​»​ដែល​ខ្មែរ​យើង​មាន​ពាក្យ​បណ្តៅ​ច្រើន ដែល​ចាស់ៗ​ពី​ដើម​បង្កើត​វា​ឡើង​សម្រាប់​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​។ ពាក្យ​«​បណ្តៅ​»​នេះ​ប្រើ​ជា​កិរិយាសព្ទ ឬ​គុណសព្ទ​ក៏បាន​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com