អត្ថបទពាណិជ្ជកម្ម
គាំទ្រ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​VIVO! ១៦​ក្រុម មកពី​៥​ប្រទេស ត្រៀមខ្លួន​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ PUBG MOBILE CLUB OPEN 2019
24, Oct 2019 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​នៅក្នុង​ពិភពលោក នៃ​ការប្រកួត​កី​ឡាអេ​ឡិច​ត្រូ​និ​ច (eSports) រដូវ​កាល PUBG Mobile Club Open 2019 (PMCO 2019) Fall Season ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO គឺជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ នៅក្នុង​ការរៀបចំ​ដោយ PUBG Mobile, PMCO 2019 វា​មានការ​រំពឹងថា នឹង​អាចរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទៅលើ​ជំនាញ​របស់​អ្នកលេង​ជាច្រើន​នៅក្នុង​ពិភពលោក នៅលើ​កីឡា​អេ​ឡិច​ត្រូ​និ​ច (eSports) នេះ រួមទាំង​ការបង្កើន​ទៅលើ​សុខុមាលភាព នៃ​ប្រព័ន្ធ ecosystem របស់​ហ្គេម eSports ផងដែរ​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO និយាយថា​«​ជាមួយនឹង​ការអភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​នៅថ្ងៃនេះ ការប្រកួត​ជម្រុះ PMCO Tournament នេះ​គឺជា​ទម្រង់​មួយ​នៃ​ការសហការ​គ្នា​រវាង​កីឡា​ជាច្រើន និង​បច្ចេកវិទ្យា​។ យើង​គឺមាន​មោទកភាព ក្នុងការ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​នេះ ជាមួយនឹង​ផលិតផល​ចុងក្រោយ​បំផុត​នោះ​គឺ V17 Pro ។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo V17 Pro នេះ​មានភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ចំនួន ៦ គ្រាប់ ដែល​អាច​ថតរូប​ភាព​លើសពី​សមត្ថភាព​របស់​វា ហើយ​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Game Mode ក្នុងការ​ពង្រឹង​ទៅលើ​បទពិសោធន៍​ថ្មី នៃ​ការលេង​ហ្គេម​កាន់តែ​រលូន​ថែមទៀត​។ នៅក្នុង​ការប្រកួត​វគ្គ​រដូវ​កាល PMCO 2019 នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី V17 pro នេះ ធានាថា​អ្នកលេង​ជាច្រើន នឹង​រីករាយ​ជាមួយនឹង​ល្បឿន​នៃ​ការលេង​ហ្គេម​កាន់តែ​រលូន ដោយសារតែ​បច្ចេកវិទ្យា Multi-Turbo acceleration technology»​។​

​ការប្រកួត​នៅក្នុង​វគ្គ PMCO 2019 សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅក្នុង​ទីក្រុង​បាងកក នៃ​ប្រទេស​ថៃ​។ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​អាស៊ីអាគ្នេយ៍​នេះ គឺមាន​ការចូលរួម​ពី​ក្រុម​ចំនួន ១៦ ក្រុម ដែល​ឆ្លងកាត់​ការ​ជម្រុះ​ជើង​មុន​។ ប្រទេស​ទាំងនេះ មានដូចជា​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង​វៀតណាម​។ បន្ថែម​ពីនេះ​ទៀត សម្រាប់​ក្រុម​ទាំងអស់​ដែល​នឹង​ប្រកួតប្រជែង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ នឹងត្រូវ​ប្រកួត​ដើម្បី​ដណ្តើម​សំបុត្រ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ លំដាប់​ពិភពលោក​ថែមទៀត​។​
 
PMCO 2019 គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO ដែលជា​អ្នក​ឧបត្ថម្ភ​ធំ ហើយ​ការប្រកួត​នេះ គឺមាន​ការបែងចែក​ជា ២ រដូវ​កាលដែល​មាន​វគ្គ Spring Tournament និង Fall Tournament ។ នៅក្នុង​ការប្រកួត PMCO 2019 Spring Tournament នោះ​ព្រឹត្តិការណ៍ PMCO 2019 នេះ​គឺ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដែលមាន​មនុស្ស​រាប់ពាន់​លាន​នាក់​ទស្សនា ហើយក៏​ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត ដែល​ពេញនិយម​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។​

​លោក Gaga Li ដែលជា​ប្រធាន​របស់​កីឡា eSports សម្រាប់​ព្រឹត្តិការណ៍ PUBG Mobile នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ និយាយថា ព្រឹត្តិការណ៍​ប្រកួត PUBG Mobile នៅក្នុង​វគ្គ Fall Tournament នេះ​នឹង​កាន់តែ​រំភើប និង​អស្ចារ្យ​បំផុត​។ ជាមួយនឹង​ការ​អាប់​ដេ​ត ទៅលើ​ប្រព័ន្ធ​ក្នុងការ​ដាក់ពិន្ទុ និង​ការបង្កើន​ទៅលើ​សមត្ថភាព នៃ​អ្នកចូលរួម​ជាច្រើន​នោះ ព្រឹត្តិការណ៍ PMCO 2019 នៅក្នុង​រដូវ​កាល Fall Tournament នេះ​នឹង​ផ្តល់នូវ​ភាព​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com