សមត្ថកិច្ច​ខេត្តកំពង់ធំ បង្ក្រាបបាន​គ្រឿងញៀន​ដល់​ទៅ​៩៣​គីឡូក្រាម​
ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ខេត្តកំពង់ធំ បង្ក្រាបបាន​គ្រឿងញៀន​ដល់​ទៅ​៩៣​គីឡូក្រាម​
24, Oct 2019 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថកិច្ច​ខេត្តកំពង់ធំ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​រឹបអូស​គ្រឿងញៀន​៩៣​កញ្ចប់ មាន​ទម្ងន់​៩៣​គីឡូក្រាម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។



​ការបង្ក្រាប​នេះ គឺមាន​ចំនួន​២​លើក​។ លើក​ទី​១ សមត្ថកិច្ច​ជំនាញ បង្ក្រាប នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​អាហា​ដ្ឋា​ន រស់ សុខុម ស្ថិតក្នុង​ភូមិ​សំណាក ឃុំ​កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ដោយ​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ចំនួន​៤០​កញ្ចប់ មាន​ទម្ងន់​៤០​គីឡូក្រាម និង​រថយន្ត​២​គ្រឿង រួមទាំង​ឃាត់​ជនសង្ស័យ​៤​នាក់ (​ជនជាតិ​ថៃ​ម្នាក់​)​។​

​ជនសង្ស័យ​ទាំង​៤​នាក់​នោះ គឺ ឈ្មោះ គង់ វណ្ណៈ អាយុ​៤០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ឈ្មោះ សុខ ប៊ុន​សិរិ​ឆ័យ អាយុ​៤២​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ឈ្មោះ លី តឹក អាយុ​៥៣​ឆ្នាំ រស់នៅ​ខេត្តបន្ទាយមានជ័យ និង ឈ្មោះ សាក់ ស៊ា​ង​សង អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ប្រទេស​ថៃ​។​

​លើក​ទី​២ សមត្ថកិច្ច បាន​ចុះទៅ​ឆែកឆេរ​នៅ​ទីតាំង​មួយកន្លែង​ទៀត ស្ថិត​ក្នុងភូមិ​ក្រសាំង ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២៣ ខែតុលា ដោយបាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ចំនួន​៥៣​កញ្ចប់ មាន​ទម្ងន់​៥៣​គីឡូក្រាម​បន្ថែមទៀត​៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com